ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ, អ្នកស្រី ទ្រី ដាណា បានរៀបចំកម្មវិធីទទួលស្វាគមន៍ទូតសុឆន្ទៈ ហាងពេជ្ររបស់ខ្លួនចំនួន៤រូប ក្រោមការចូលរួមពីតារាល្បីៗជាច្រើនដួង។
ទូតសុឆន្ទៈទាំង៤នាក់នោះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, តារាចម្រៀង ពេជ្រ សោភា, តារាសម្ដែង ឈឹម សក្កដា និង លោក សេង មង្គល។ ក្នុងចំណោមពួកគេទាំង៤នាក់នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បានបំពាក់គ្រឿងពេជ្រ១តួខ្លួនតម្លៃរាប់លានដុល្លារឯណោះ។
ទោះយ៉ាងណា មានការចាប់អារម្មណ៍ត្រង់តែជ្រក់នៅមុខពួកគេជាធម្មតា តម្លៃត្រឹមតែ២៥០០រៀលប៉ុណ្ណោះ។ បន្ថែមលើនេះ នៅថ្ងៃ ដែលអ្នកស្រី ទ្រី ដាណា ប្រគល់ថវិកា២ពាន់ដុល្លារដល់កីឡាករ ព្រំ សំណាង ក៏បានផឹកតែជ្រក់ដូចគ្នានេះដែរ។
តាមរយៈនេះហើយ ទើបមានការលើកឡើងបែបលេងសើចពីសំណាក់ទំព័រហ្វេសប៊ុកមួយចំនួនថា «Idols BA រាប់ម៉ឺន$ ផឹកតែជ្រក់ 2500៛ ឯងវិញប្រាក់ខែ150$ ផឹកសុទ្ធតែកាហ្វេប្រេន»។ ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមចូលខំមិនព្រាតថា «អ្នកមានគេ ដាក់ខ្លួនចឹងហើយ, គេអ្នកមានគេញុំាប្រេនឆ្អែតហើយចឹងគេចង់ប្តូររស់ជាតិ យើងអ្នកអត់ចង់ស្គាល់រស់ជាតិប្រេនខ្លះចឹងហើយ គ្រាន់អួតគេខ្លះ, កែវនឹង៣០០០៛, អ្នកក្រ ចាំតែខុស រហូតហ្មង ពេលខ្លះផឹកតា ១៥០០រៀលទេ តែពេលខ្លះគ្រាន់តែ អា៣ដុល្លារម្តងទេ ចង់ស្គាល់ជាតិ, បើគាត់ចង់ហូប ប្រុងតែជ្រក់លក់អោយអ្នកមាន១កែវ ១០ដុល្លាមែន ?, ហេតុអីចូលចិត្តប្រៀបធៀប! តាមចំណូលចិត្តមនុស្សតើ! បើក្រហើយ យូរៗសន្សំលុយទិញអាវ ឡាកូស LV ថ្លៃពាក់បានម្តង ក៏គេមើលងាយដែរវេស!»៕