កាលពីពេលថ្មីៗកន្លងទៅ,ភាពស្និទ្ធស្នាលរវាងតារាចម្រៀងលី អ៊ីវ៉ាធីណា និងតារាចម្រៀងលោក ករុណា ពេជ្រ ត្រូវបានគេគិតថាមិនមែនជាចំណងស្នេហ៍ពិតនោះទេ
គ្រាន់តែជាការលេងសើចក្នុងនាមជាមិត្តភក្ដិរួមការងារប៉ុណ្ណោះ។
ការគិតបែបនេះដោយសារតែពេលនោះ លី អ៊ីវ៉ាធីណា បានបង្ហាញមុខនារីម្នាក់ហើយប្រកាសថា ជាអង្គរក្សបេះដូងនោះ។ ទោះយ៉ាងណា នារីដែលតែងខ្លួនជាប្រុសនោះ
បានបាត់បង់ជីវិតទៅហើយ ហើយភាពស្និទ្ធស្នាលរបស់ករុណា ពេជ្រ និង លី អ៊ីវ៉ាធីណាត្រូវបានគេសង្ស័យជាថ្មីថាអាចជាស្នេហាពិតប្រាកដ។
ជាក់ស្ដែងកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៣,តារាចម្រៀងករុណា ពេជ្រ បានបង្ហោះរូបថតបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀង លី អ៊ីវ៉ាធីណា ជាច្រើនសន្លឹក ហើយពោលពាក្យថា«នៅជិតឈ្លោះគ្នានៅឆ្ងាយ ទើបដឹងថា នឹក គ្នា…???»។ ជាការឆ្លើយតប លី អ៊ីវ៉ាធីណាពោលពាក្យថា «ទៅបានតែប៉ុន្មានថ្ងែសោះនឹកហើយ….»។
តាមរយៈនេះអ្នកគាំទ្រ បានលើកឡើងថា«រៀបការថ្ងៃណាបងទៅដែរ,Idol មានស្នេហាហើយ,អបអសាទរIdolកុំបោកចិត្តfanណា, មែនក៏អីហ្នឹង,ការពេលណាបង,សមគ្នាណាស់អាយដល, បើជាការពិតមែនFanរំភើបចិត្តណាស់និងជូនពរidolទាំងពីរស្រលាញ់គ្នារហូត,ជូនពរអោយបងទាំង២ស្រលាញ់គ្នារហូតចូលរោងការឆាប់ៗ»។
ទោះយ៉ាងណា ពេលអ្នកគាំទ្រសួរនាំរឿងថ្ងៃរៀបការ និងជូនពរឲ្យរៀបការឆាប់ៗ ដូចខាងលើនោះ តារាចម្រៀង កុរុណា ពេជ្រ មិនបានឆ្លើយតបបែបណាទេ គ្រាន់តែដាក់ស្ទីកឃ័រអរគុណប៉ុណ្ណោះ។ សង្ឃឹមថា នេះជាស្នេហាពិត ហើយពួកគេ នឹងបានរៀបការឆាប់ៗ សមតាមបំណងអ្នកគាំទ្រទៅចុះ៕