រឿង​លុយ​២.២​លាន​បាត​ ភាគី​កម្ពុជា​បក​ស្រាយ​ហើយ​ តែ​ប៊ូខាវ មិន​ទាន់​ឆ្លើយតប, វេជ្ជបណ្ឌិត ​សេម រតនា ​លើក​ជា​​សំណួរ​ថា…

កាលពីថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់​វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។

នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះ​វិញ្ញាសា​ប្រកួត Moay Thai​ទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា ​«រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ការ​និយាយ​បែប​នេះ បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង។ ងាក​មក​ ប៊ូខាវ ក្រោយ​និយាយ​បែប​នេះ​រួច បែរ​ជា​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ​ពេល​មក​ប្រកួត​នៅ​កម្ពុជា​ អម​ដោយសារ​​រៀបរាប់​ថា​ «លោក​ខ្លួន​ឯង​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គុន​ខ្មែរ ឬ​ប្រជាជន​ខ្មែរ​ទេ។ តែរឿងមួយ ដែល​ដក់ជាប់ក្នុងចិត្តនោះ​គឺ ខ្ញុំ​សូម​សំណូមពរ​ដល់​គណៈ​គ្រប់គ្រង​ប្រដាល់​កម្ពុជា ជួយ​តាម​ដាន​ថ្លៃ​ប្រដាល់​របស់​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ផង​ កាលពី​ចូលរួម​ប្រកួត​ World fight tournament​​ លើក​ចុង​ក្រោយ គឺ​នៅ​ខ្វះ​​ 2.2 លាន​បាត​ទៀត។ ដូច្នេះ​ក្នុង​ឱកាស​នេះ ជួយ​អនុគ្រោះ​ផង​បាទ»។

ក្រោយពីមានការទទូចបែបនេះ លោក គង់ វិសាល បានធ្វើការបង្ហោះសារបកស្រាយថា «រឿង​ កីឡាករ​ប៊ួខាវ​ មកប្រកួត​នៅកម្ពុជា​កន្លងមកនោះ​!! .. គឺជនជាតិ​ថៃគ្នាគាត់​ឈ្នោះ​ . TIPAYA SRISUD កាន់​ Passport លេខ: AB2468835 ឈ្មោះ​ ហៅ​ក្រៅ​ . Mr Oun ក្រោយ​មក​ប្តូរ​ឈ្មោះ​ Tonny Ann . ជាអ្នកទាក់ទង​យកមក​ប្រកួតទេ​ រឿងលុយ​បាន​ចំណាយ​ ទៅ​កីឡាករ​ប៊ួខាវ​ គ្រប់​ចំនួន ​ឬមិនគ្រប់​ មិន​ពាក់ព័ន្ធ​ភាគី​ កម្ពុជា​ឡើយ​ ៕ សូម​ប្រិយមិត្ត​ ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​ ព្រមទាំង​ ភាគី​ កីឡាករ​ប៊ួខាវ​ សូម​មេត្តា​ជ្រាប។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ គេមិនឃើញកីឡាករប៊ូខាវចេញមុខឆ្លើយតប ឬសុំទោសចំពោះភាគីកម្ពុជា ជាសាធារណៈឡើយ ទើបនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេជ្ជបណ្ឌិត សែម រតនា បានបង្ហោះស្ក្រីនសតជាច្រើន អមដោយសាររៀបរាប់ថា «តាមពិតជនជាតិខ្លួនឯងខិលខូចបែរជាប្រកាសចោទជាតិគេជាសាធារណៈ!!!
—————————–

ខ្មែរទូទាំងប្រទេសកំពុងត្រូវបានគេចោទប្រកាន់ទាំងដែលខ្លួនមិនបានធ្វើ តើរឿងមួយនេះគួរទាមទារឲ្យមានការខមោទោសជាសាធារណៈដែលទេ ឬយ៉ាងណា? ដើម្បីកុំឲ្យកើតមានការយល់ច្រទ្បំ ព្រោះប្រជាជនខាងគេជឿ១០០០% ទាំងដែលគ្មានភស្តុតាងច្បាស់លាស់ នាំគ្នាឌឺដងដាក់ខ្មែរដូចទឹកបាក់ទំនុប ដោយសារតែសម្តីបុគ្គលម្នាក់នោះ។

មិនមែនខ្ញុំចង់ដុតកំហឹង ពន្យុះឲ្យប្រទេសទាំងពីរឈ្លោះគ្នានោះទេ អ្វីដែលជារបស់ពិត សាងចេញពីដៃអ្នកខ្ញុំនៅតែកោតសរសើរ ខ្ញុំដឹងថាប្រទេសណាក៏មានមនុស្សល្អ និង មនុស្សមិនល្អដែរ តែលើកនេះគឺវាប៉ះដល់កិត្តិយសខ្មែរទូទាំងប្រទេស ព្រោះអ្នកគឺជាបុគ្គលដែលគេស្គាល់លំដាប់អន្តរជាតិ មិនមែនចេះតែផុសតាមចិត្តខឹងសម្បាររបស់ខ្លួននោះទេ?

ពេលនេះភាគីកម្ពុជាបានស្រាយបំភ្លឺហើយ តែបុគ្គលម្នាក់នោះដូចជាមិនទាន់ឃើញតបតអ្វីនោះទេនៅលើផេកជាសាធារណៈរបស់ខ្លួន តើពេលនេះមានសារព៌តមានទាំងនៅក្នុងស្រុករបស់អ្នក និង អន្តរជាតិប៉ុន្មានដែលបានចុះផ្សាយពីរឿងនេះ? តើកិត្តិយសរបស់សហព័ន្ធកីទ្បាគុនខ្មែរ និងជនជាតិខ្មែរទូទាំងប្រទេសអ្នកណាទទួលខុសត្រូវ? #យុត្តិធ៌មសម្រាប់កម្ពុជា»៕

Related posts