ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងមួយរូប ដែលទទួលបានគាំទ្រខ្លាំងពីសំណាកមហាជន ពិសេសមិត្តយុវវ័យ ក្នុងចំណោមតារាចម្រៀងល្បីៗ ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស។
ក្រៅពីអាជីពជាតារាចម្រៀង រូបលោក ក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ។ ទោះយ៉ាងណា ពេលនេះ តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ កំពុងជួបរឿងមិនសប្បាយចិត្តជាខ្លាំង ដោយសារតែត្រូវនារីម្នាក់ ដែលលោកស្រឡាញ់ទុកដូចជាបងប្អូនរាប់អានគ្នាជាង១០ឆ្នាំ គេលេង១ក្បាច់ ធ្វើឲ្យលោកឆ្អែតបាយតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតឈរអែបរថយន្ត នៅមុខហាងរបស់ខ្លួន, ឆន សុវណ្ណរាជ បានរៀបរាប់ថា «អ្នកជិតដិត ស្រលាញ់បងណាស់ បងប្រុស ចុងក្រោយលេងបងប្រុសម៉ាផ្អែមមាត់ អរគុណការស្រលាញ់ក្លែងក្លាយរបស់ប្អូនស្រីរយៈពេល១០ឆ្នាំជាងមកនេះ អ្នកមកក្បែរខ្ញុំដើម្បីយក ក្រេឌីតតែប៉ុណ្ណោះ ស្តាយទឹកចិត្តការស្រលាញ់ អស់ពីពោះទៅអ្នក ស្តាយពេលវេលា លះបង់ទុកអ្នកដូចជាប្អូនស្រីបង្កើតចុងក្រោយដឹងរឿងបាក់ចង្កេះ
លើកទីមួយលើកលែងអោយតែលើកនេះ good bye my love bye forever អ្នកមើលការផុសរបស់ខ្ញុំមួយនេះសូមប្រុងប្រយ័ត្នបន្តិចណាជាពិសេសរឿងលុយកាក់ ខ្ញុំអត់ដឹងរឿងហើយក៏មិនទទួលខុសត្រូវដែរ អារម្មណ៍ពេលនេះឆ្អែតហើយក៏ខ្លាចមនុស្សបំផុតដែរ កែខ្លួនទៅណាអាណិតគ្រួសារនិងអ្នកផ្ទះ អរគុណហើយក៏ខ្លាចបំផុតដែរ អ្នកជិតដិត»។ ទោះយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះនារីម្នាក់នោះឡើយ៕