និយាយដល់កុមារីម្នាក់ មានឈ្មោះពិតថា សុខ គីមហ័ង ហៅល្អ ហួស ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា រូបនាង ត្រូវជាកូនអ្នកនាងចោម ច័ន្ទ និងត្រូវជាក្មួយស្រីរបស់នាង ដេននី ក្វាន់ ផងដែរ។ តែក្រោយមក ដេននី ក្វាន់ បានបញ្ជាក់ថា ជាកូនបង្កើតរបស់នាងទៅវិញ។
កន្លងមកកុមារីស្ថិតក្នុងអាយុ១៤ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគតផងដែរ ខណៈពេលនេះ នាងកាន់តែធំពេញវ័យនោះ។ ទោះយ៉ាងណានេះជារឿងអនាគតប៉ុណ្ណោះ។
ងាកមកមើលបច្ចុប្បន្ន ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ខណៈពេលមុខមាត់របស់នាង ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃទៀតផង។
លើសពីនេះ ល្អហួស ក៏ឧស្សាហ៍យកបទចម្រៀងមួយចំនួនមកច្រៀងឡើងវិញ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនទៀតផង ជាមួយនឹងការសម្ដែងកាយវិការដ៏រស់រវើក ទឹកមុខគួរឲ្យស្រឡាញ់ គយគន់មិនចេះជិនណាយនោះ។
ដោយឡែក កាលពីអំឡុងឆ្នាំ២០២២ ពូរបស់ល្អហួស បានបង្ហោះវីដេអូរបស់នាងជាបន្តបន្ទាប់ ហើយបញ្ជាក់ច្បាស់ៗថា «ជួបគ្នា ឆ្នាំ 2016 Miss universe ឬmiss Grand»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម បានសម្ដែងការគាំទ្រព្រោងព្រាត ជាមួយនឹងការសរសើរពីភាពស្រស់ស្អាតរបស់នាងផងដែរ។
បន្ថែមលើនេះ កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែពូរបស់នាងខាងលើនេះ ទំនងជាប្ដូរចិត្ត បានប្រកាសដំណឹងយ៉ាងភ្ញាក់ផ្អើលចង់ឲ្យនាងចូលប្រកួតឆ្នាំនេះ ហើយស្ទង់យោបល់អ្នកគាំទ្រថា «ឆ្នាំនេះ ល្អហួស ចូលប្រកួតMiss ជួយគាំទ្រទេ?»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ពីសមភាពល្អហួសថា ល្អហួសមានអាយុ១៤ឆ្នាំ កម្ពស់១.៦៥Cm ទម្ងន់៤២Kg។ សម្រាប់សិល្បៈសម័យ និងបុរណា នាងចេះគ្រប់ទម្រង់ អាចនិយាយបាន៣ភាសា។ តាមរយៈនេះ ឃើញថា មានអ្នកលេងបណ្ដាញសង្គម ចូលទៅខំមិនគាំទ្រច្រើន ជាមួយនឹងការសរសើរពីរូបសម្រស់របស់នាងនោះ៕