ប្រិយមិត្ត បានជ្រាបរួចមកហើយថា លោក សុវណ្ណ រិទ្ធី ជាបុគ្គលល្បីមួយរូប ដែលក្រៅពីការងារផ្សព្វផ្សាយព័ត៌មានជូនដល់មហាជនបានដឹង បានឮនោះ លោកក៏សកម្មទៅនឹងការងារមនុស្សធម៌ផងដែរ។
ទោះយ៉ាងណា តាំងពីលោកប្រឡូកក្នុងវិស័យសារព័ត៌មានជាថ្មីនោះ ឃើញថា លោកមិនទាន់មានជីវភាពល្អប្រសើរខ្លាំងដូចពេលមុននោះឡើយ។ តែលោកនៅតែធ្វើការងារមនុស្សធម៌ដដែល ជាមួយនឹងការបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនៗនោះ។
ងាកមកអ្នកនាង មាស សុជាតា អតីតភរិយារបស់សុវណ្ណ រិទ្ធី បានបំពេញតួនាទីជាម្ដាយដ៏ល្អផងដែរ ទោះធ្លាប់មានរឿងជាមួយអតីតស្វាមីប៉ុណ្ណា ស្អប់ប៉ុណ្ណា ក៏សុខចិត្តរក្សាទុកគំនិតទាំងនេះមួយឡែកសិនដើម្បីផ្ដល់ក្ដីសុខដល់កូនៗផងដែរ។
ទោះយ៉ាងណា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មិនដឹងថា លោក សុវណ្ណ រិទ្ធី មកសុំជានាវិញ ឬយ៉ាងណា ស្រាប់តែ អ្នកនាង បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «កុំស្ដាយខ្ញុំអី ព្រោះពេលមានខ្ញុំអ្នកមិនចេះថែ ខ្ញុំអត់ស្រោបមាសទេ តែអ្នកនឹងស្ដាយខ្ញុំ នៅពេលដែលអ្នករកមនុស្សល្អមិនបានដូចខ្ញុំ ធ្លាប់ធ្វើជាមួយអ្នក តែហួសពេលហើយណា ព្រោះកន្លងមក ខ្ញុំបានប្រើគ្រប់វិធីអស់ហើយ ដើម្បីអោយស្នេហាមួយនោះវាទៅមុខ
តែវានៅតែគ្មានសង្ឃឹម អ្នកជាអ្នកបំផ្លាញវា ដូច្នេះកុំស្ដាយខ្ញុំអី ខ្ញុំដើរមកដល់ថ្ងៃនេះឆ្ងាយហើយ ឆ្ងាយរហូតហៅលែងឮ ហើយដាច់ខាតក៏មិនត្រលប់ទៅរកអ្នកវិញដែរ អរគុណហើយសម្រាប់កាឈឺចាប់កន្លងមក ជូនពរអោយអ្នកជួបមនុស្សល្អ»។
តាមរយៈនេះ មានការចូលខំមិនជាច្រើន ក្នុងនោះខំមិនមួយលើកឡើងថា «ការសម្រេចចិត្តមួយនេះ គ្មានអ្នកយល់ទេ ក្រៅពីអូនអញ្ចឹងហើយអូនត្រូវគិតនូវអ្វីដែលអូនអាចទទួល និងធ្វើវាអោយបានល្អសម្រាប់អូននិងកូន»។ ជាការឆ្លើយតប អ្នកនាង មាស សុជាតា បានបញ្ជាក់ថា «ចា៎បងត្រូវណាស់ តែបើក្នុងពេលដែលយើងនៅជាប្ដីប្រពន្ធ ពេលដែលយើងឈឺជិតស្លាប់គេមិនខ្វាយខ្វល់បណ្ដើរស្រីថ្មីធ្វើបាបផ្លូវចិត្តប្អូនក៏សុខចិត្តរស់នៅម្នាក់ឯងជាមួយកូនៗដល់ស្លាប់ក៏ព្រម»៕