រាជធានីភ្នំពេញ ៖ ស្របពេលដែលចំណងស្នេហ៍កំពុងតែល្បីខ្ទរខ្ទារពេញបណ្ដាញសង្គម រវាងតារាស្រីកញ្ញា ទិត្យ សុធារី និងបុរសសម្ដីផ្អែម ជនិន្រ្ទ អរុណរស្មី ក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីកញ្ញា ទិត្យ សុធារី ប្រកាសក្ដែងៗឱ្យមហាជនបានជ្រាបថា ខ្លួនបានបញ្ចប់ទំនាក់ទំនងរវាងគ្នាជាមួយនឹងលោក ជនិន្ទ្រ អរុណរស្មី ។ ការប្រការបញ្ចប់ចំណងស្នេហ៍ដែលខំសាងអស់ពេលជិតមួយឆ្នាំនោះ ទិត្យ សុធារី ក៏មិនបានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់ឡើយ ។
ដោយនាងបានឱ្យដឹងតាមរយៈសំណេរប៉ុន្មានបន្ទាត់ថា «មានព័ត៌មានជាច្រើនដែលចង់ចុះផ្សាយពីការងារសិល្បៈ និងទំនាក់ទំនងខ្ញុំហើយ និង ជនិន្រ្ទ អរុណរស្មី ហើយខ្ញុំក៏សូមជម្រាបថា ពេលនេះពួកខ្ញុំបានបញ្ចប់ទំនាក់ទំនងនិងគ្នាហើយ ហើយក៏សូមអភ័យទោស ដែលមិនមានពេលផ្តល់បទសំភាសន៍ ព្រោះរវល់ ការងារ» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖