សព ​លោកជំទាវ ប៊ុន សុថា បញ្ចុះថ្ងៃទី៧កុម្ភៈ, សម្ដេច​តេជោ​ បង្ហោះសារ​យ៉ាង​រំជួលចិត្ត​ថា ​ប្អូនស្រីថ្ងៃ​ស្អែកបែកគ្នា! សល់តែ…

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ សម្ដេចតេជោ បានបង្ហោះរូបថត ហើយបញ្ជាក់ថា «ភរិយាខ្ញុំមានបងប្អូន៥នាក់ស្រី៣នាក់ប្រុស
២នាក់។ បងប្រុសទី៣ត្រូវប៉ុល ពតសម្លាប់ពេលនេះប្អូនស្រីពៅមរណភាពដោយជំងឺ​ក្នុងពេលបងស្រីទីមួយទើបបានមកចូលរួមដោយគាត់មាន​ជំងឺ​ផងដែរ។
មុន​នេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថាភរិយាខ្ញុំកំពុងមាន​ជំងឺ​ជាទម្ងន់ក្នុងពេល ដែលភរិយាខ្ញុំមិនបានឃ្លាតឆ្ងាយពីប្អូនស្រី​តាំងពីមុនចែកឋានរហូតមកនៅក្នុងក្តាមឈូស។
ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថាបើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមក​រករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះ៕»។

បន្ថែមលើនេះ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ សម្ដេចតេជោ បានបង្ហោះរូបថតជាច្រើនសន្លឹកទៀត ហើយ​មានប្រសាសន៍ ​​​យ៉ាងរំជួលចិត្តថា «ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូននឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែល ជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន។

បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រឹត្យក្រម ធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែ អ្វីជាការសោកស្តាយគឺនៅត្រង់មនុស្ស ដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។

ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យ
ក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេលដែលកន្លងហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយជីដូននិងម្តាយមីងបានមើលថែទាំដល់ពួក
គេ។

ដូចឆ្នាំកន្លងមកដែរពេលបងប្រុសមរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេ ព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រជុំពិសេសអាស៊ាន.សហរដ្ឋអាមេរិក។លើកនេះពេលប្អូនស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃត្រូវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនដែលកម្មវិធីនេះ បានព្រមព្រៀងគ្នាតាមរយៈការទូតជាងមួយខែមកហើយ៕

Related posts