ក្រោយ​ភ្ជាប់​ពាក្យ​, កញ្ញា​តេង ណា​ដា ទម្លាយ​រឿង​មួយ​នេះ​ មិន​ទាន់​បាន​ ប៉ុន្មាន​ផង ស្រាប់តែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​បាន​ប៉ុន្មាន​ថ្ងៃ ពោល​នៅ​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ស្រាប់តែ កញ្ញា តេង ណា​ដា បាន​បង្ហោះ​សារ ទម្លាយ​ពី​រឿងរ៉ាវ​ ស្នេហា​របស់​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បែបនេះ​ថា «​ដំបូង​ត្រឹម​Fan​មើល​idol Stream Game ដល់ពេល​យូរ​ៗ​ទៅ​លួច​Crush​គេ​ ចេញចូល​Send Star រាល់ថ្ងៃ »

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយ​គាត់​បបួល​ខ្ញុំ​លេង ML Custom 1= ភ្នាល់​បើ​ខ្ញុំ​ចាញ់​ខ្ញុំ​ត្រូវ​ព្រម​អោយ​គាត់​ចូល​ស្ដី គាត់​លេង​Granger ខ្ញុំ​វិញ Chang’e មានអី​ចាញ់​មែន​អី​ឥឡូ​វ​គេ​ចូល​ស្ដីដណ្ដឹង​ប៉ា​ដោយ ហ៊ិៗ​មនុស្ស​អាក្រក់​លេង​ខូច​គេ​ហា​ តែ​អត់​អី​ទេ ចំណេញ​បាន​មើល​គេ​Live​ផ្ទាល់​រាល់ថ្ងៃ​ Kelvin MK? Teng Dana»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បុរស​រូប​សង្ហា ជា​អ្នក​Live Stream​ដ៏​ល្បី​មួយ​រូប​ផង​នោះ បាន​បង្ហោះ​សារ នៅ​រសៀល​ថ្ងៃនេះ ដោយ​បញ្ជាក់​ដែរ​ថា «​ពី​អតិថិជន​ទិញ​ផលិតផល ក្លាយ​ជា មនុស្ស​ស្គាល់​គ្នា​ធម្មតា​ ពី​មនុស្ស​ស្គាល់​គ្នា​ធម្មតា ក្លាយ​ជា មនុស្ស​យល់ចិត្ត ពី​មនុស្ស​យល់ចិត្ត​ ក្លាយជា បងប្រុស ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពី​បងប្រុស​ ក្លាយ​ជា សង្សារ​ ពី​សង្សារ ក្លាយជា គូរ​ដណ្ដឹង។ នេះ​ជា​ដំណាក់កាល ញ៉ែ​អ្នកលក់​ឡេ​ដណ្ដឹង​ធ្វើជា​ប្រពន្ធ Teng Dana & Teng Dana »​គ្នា​យើង​អាច​សាក​ប្រើ​ដំណាក់កាល​ទាំងនេះ​បាន​»​។ ការ​បង្ហោះ​សារ​របស់​ពួកគេ ខាង​លើនេះ ស្រាប់តែ​មានមតិ​មួយចំនួន​ចូល​បញ្ចេញមតិ​ទើស ធ្វើ​ឲ្យ​ពួកគេ​ក្ដៅក្រហាយ​ធ្វើការ​ឆ្លើយតប​វិញ​ភ្លាមៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កញ្ញា តេង ដា​ណា បាន​បង្ហោះ​សារ​ឆ្លើយតប​ទៅកាន់​អ្នក​ចាំតែ​ទើស​ខ្លួន​ថា «​ឆ្ងល់​ណាស់​ម្នាក់ៗ​ដូច​ខឹង​ឈឺចាប់​និង​រឿង​ខ្ញុំ​ភ្ជាប់​ពាក្យ​មេស​ក្នុង​ខ្លួន​កើត​អី ? ទើស​លុះ​ក្ស័យ ហើយ​ធ្វើ​ចឹ​ង​បាន​ប្រាក់ខែ​អត់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​គូ​ដណ្ដឹង​របស់​នាង ក៏បាន​ឆ្លើយតប​តាមរយៈ​ខំ​មិន​យ៉ាង​វែង​អន្លាយ​ថា «​បញ្ចេញមតិ​បែប​សប្បាយរីករាយ​ខ្ញុំ​ពេញចិត្ត​និង​សប្បាយ​ជាមួយ តែ​អ្នកខ្លះ​ចូលមក​មិនដឹង​រឿង​ខំ​រំលឹក​រឿង​មិន​សប្បាយចិត្ត​មក​ដើម្បី​ចង់បាន​ចំណាប់អារម្មណ៍ ដល់​តែ​គេ​ថា គេ​ធ្វើទៅ ថា​គេ​អាក្រក់​ប្រកាន់​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​និយាយ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ដំណើរ​ដើមទង​ឲ្យ​ច្បាស់ មិនមែន​អ្នកណា​មាន​ថ្មី​មុន​សុទ្ធតែ​ខុស​ទេ​(​ខ្ញុំ​និយាយ​ទូទៅ​) ហើយ​នេះ​ជា​ប្រពន្ធ​ស្របច្បាប់ ​មិនមែន​សង្សារ​ទេ ដោយសារតែ​មូលហេតុ​អស់នេះ​ទើប​គ្រួសារ​ទាំងពីរ​ខ្នះខ្នែង​ខំ​រៀបចំ​ជូន​កូន​ទាំងពីរ​ឲ្យ​ផុត​ពី​ពាក្យ​ថា​សង្សារ គួរ​យល់ ហើយ​ដាក់​សំណួរ​ខ្លួនឯង​សាកមើល មិច​បាន​ចឹ​ង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិច​បាន​ពួកគាត់​ភ្ជាប់​ពាក្យ​លឿន មកពី​អី មកពី​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក នេះ​ជា​រឿង​អនាគត​មួយជីវិត មិនមែន​ស៊េរី​អ្នកឯង​មក​ថា​និង​ទេ។ ពួក​ខ្ញុំ​អាយុ​តិច​តែ​ការ​គិត​មនុស្សពេញវ័យ មិនមែន​ស៊េរី​អាយុ​ច្រើន​នៅ​ឈ្លក់​អង្វែង​នឹង​សម្រស់​ខ្លួនឯង​មាន​អំនួត គិត​ខ្លួន​អស្ចារ្យ ហើយ​នៅ​បើកផ្លូវ​ខ្លួនឯង​មើល​អ្នកផ្សេង​ពេល​កំពុង​ទាក់ទង​នឹង​មនុស្ស​ម្នាក់​ទេ​មិន​ឲ្យ​តម្លៃ​គេ​ទេ​មើលងាយ​គេ​ហើយ​ទាំង​គ្រួសារ​គេ​ទៀត​(​និយាយ​ទូទៅ​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​អនាគត​របស់ខ្ញុំ ទើប​ខ្ញុំ​សម្រេច​ស្វែងរក​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្ញុំ​និង​គ្រួសារ ដល់ពេល​ឃើញបែបនេះ ស​ភ្នែក បើកភ្នែក​ធំៗ ។ មុននឹង​បញ្ចេញមតិ​អាន cmt​ខ្ញុំ​នេះ​ផង អរគុណ​ដោយ​ក្ដី​គោរព​ពី​ខ្ញុំ និង​គូរ​ដណ្ដឹង​»៕

Related posts

Leave a Comment