ក្លាយ​ជា​BA​​​​ដូចគ្នា, គ្រឿង​ពេជ្រ​ ១​តួ​ខ្លួន​ ឱក សុគន្ធកញ្ញា ជិត​៤​លាន​ដុល្លារ ​ខណៈ​១​តួ​ខ្លួន ​ពេជ្រ សោភា ​មាន​តម្លៃ​​…(មាន​វីដេអូ)

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា នៅ​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ អ្នកស្រី ទ្រី ដាណា​ បាន​រៀបចំ​កម្មវិធី​ទទួល​ស្វាគមន៍​ទូត​សុឆន្ទៈ ​ហាង​ពេជ្រ​របស់​ខ្លួន​ចំនួន​៤រូប ក្រោម​ការ​ចូលរួម​ពី​តារា​ល្បីៗជាច្រើនដួង។

ទូតសុឆន្ទៈទាំង៤នាក់នោះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, តារាចម្រៀង ពេជ្រ សោភា, តារាសម្ដែង ឈឹម សក្កដា និង លោក សេង មង្គល។ ក្នុងចំណោមពួកគេទាំង៤នាក់នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បានបំពាក់គ្រឿងពេជ្រ១តួខ្លួនតម្លៃរាប់លានដុល្លារឯណោះ។

ជាក់ស្ដែង អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតតារាចម្រៀងឱក សុគន្ធកញ្ញា​ រំលេចដោយគ្រឿងពេជ្រជាច្រើនលើដងខ្លួន ហើយបញ្ជាក់ថា ««ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅ​ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ 972,966.5$ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$»។ ចំពោះ​គ្រឿង​ពេជ្រ​រៀបរាប់​ខាង​លើ​នេះ ​សរុប​ជាទឹកប្រាក់រហូតដល់ទៅជាង១លានដុល្លារ។ ដោយ​ឡែក បើ​សរុប​ឈុត​ពេជ្រ ​១តួខ្លួន រួមទាំងម្កុដនោះ​ មានតម្លៃជិត៤លានដុល្លារឯណោះ។

ដោយឡែក តារាចម្រៀង ពេជ្រ សោភា , អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតអមដោយគ្រឿងពេជ្រដូចគ្នា ហើយបញ្ជាក់ពីតម្លៃនីមួយៗថា «សូម​ស្វាគមន៍ បង ពេជ្រ សោភា ជា​ BA ហាង​ពេជ្រ ដាណា ទ្រី ជាមួយ​គ្រឿង​អលង្ការ ច្នៃ​ម៉ូដ យ៉ាង​ពិសេស
ខ្សែក​ ស្វារ៉េ​ពេជ្រ​សុទ្ធ​ធម្មជាតិ លើ​ខ្លួន​បង​ ពេជ្រ សោភា តម្លៃ 2,114,849.25$ ខ្សែ​ដៃ​ពេជ្រ តម្លៃ 700,475$ ចិញ្ចៀនតម្លៃ 171 349$»។ ចំពោះគ្រឿងពេជ្រនេះ សរុបជាទឹកប្រាក់ជិត៣លានដុល្លារឯណោះ៕


Related posts