ញាក់សាច់! ឱក សុគន្ធកញ្ញា ក្លាយ​ជា​ទូត​សុឆន្ទៈ ហាង​ពេជ្រ ​ដាណា ទ្រី, គ្រាន់តែ​គ្រឿងអលង្ការ​ពាក់​​​មួយ​តួ​ខ្លួន​នេះ​ តម្លៃ​សរុប​រហូត​ដល់…

ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលចាប់ផ្ដើមប្រឡូកសិល្បៈដំបូង​បញ្ចេញ​ស្ទាយ​លេងខ្លួនដូចមនុស្សប្រុសអញ្ចឹង តែក្រោយមក នាងក៏បានផ្ដាស់ប្ដូរការតុបងតែងខ្លួន ធ្វើឲ្យរូបសម្រស់​លេចធ្លោ​ងាយ​ឲ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំងណាស់។

ស្ទាយលេងខ្លួនកាន់តែប្រសើរទៀតនោះ ក្រោយពេលអ្នកនាងមានស្វាមី មានកូន ដោយបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ ឃើញសម្លៀកបំពាក់ផ្លាស់ប្ដូរគ្រប់ម៉ូដ ហើយមើលទៅសុទ្ធតែស្រស់ស្អាត ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោតែម្ដង។

អ្វីជាការចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣​​ កំពូលតារាចម្រៀងរូបនេះ បានក្លាយជាទូតសុឆន្ទៈរបស់ ហាង​ពេជ្រ ​ដាណា ទ្រី ជាមួយការគ្រងឈុតរ៉ូបដ៏ចាំងផ្លេក រំលេច​ដោយ​គ្រឿង​អលង្ការ​មាន​តម្លៃ​រាប់​សែន​ដុល្លារ។

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក, អ្នកស្រី ទ្រី ដាណា បានប្រកាស និងប្រាប់ពីតម្លៃគ្រឿងពេជ្រ ដែលនៅលើខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា ថា «ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅ​

ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ 972,966.5$ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$»។ ចំពោះគ្រឿងពេជ្ររៀបរាប់ខាងលើនេះ សរុបជាទឹកប្រាក់រហូតដល់ទៅជាង១លានដុល្លារឯណោះ។ ដោយឡែក បើសរុបឈុតពេជ្រ ១តួខ្លួន រួមទាំងម្កុដនោះ សរុបមានតម្លៃជិត៤លានដុល្លារឯណោះ។ គួរបញ្ជាក់ថា ក្រៅពីតារាចម្រៀង ឱក សុគន្ធកញ្ញា, តារាចម្រៀង ពេជ្រ សោភា, តារាសម្ដែង ឈឹម សក្កដា និង លោក សេង មង្គល ក៏បានក្លាយជាទូតសុឆន្ទៈ របស់ហាងពេជ្រ ដាណា ទ្រី ដូចគ្នា៕


Related posts