ក្រោយ​នារី​ម្នាក់​ ​​មុខ​មាត់​ស្រដៀង​CLថា​ អាយដល​នៅ​ស្រុក​ខ្មែរ ​លក់​របស់​កាឡៃ​ឲ្យ​ខ្លួន, ស្រាប់តែ​យក់ ឋិតរដ្ឋា ហូរ​ទឹក​ភ្នែក​សស្រាក់ ​រៀបរាប់​ថា…(មាន​វីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ នារីរស់នៅក្រៅប្រទេសម្នាក់ ដែលមានមុខមាត់ស្រដៀងតារា​ចម្រៀង​K-Popកូរ៉េខាងត្បូង​ដ៏​មាន​ឈ្មោះ​ល្បីល្បាញ​ CL បាននិយាយពីតារាស្រុកខ្មែរ ​រកស៊ីបោកប្រាស់លក់គ្រឿងកាឡៃឲ្យខ្លួន បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

នារីម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «​Love tk thy» បានរៀបរាប់ថា ថ្ងៃនេះ ខ្លួនមកនិយាយពីមនុស្សបោក ហើយអ្នកបោកនោះ មិនមែនអ្នកណាឆ្ងាយទេ គឺអាយដលយើងនៅស្រុកខ្មែរ ដែលធ្លាប់លេចហើយ ធ្លាក់មកវិញឆ្នាំនេះហ្នឹង ត្រូវគេបោក ហើយរៀនបោកគេវិញ បានរបស់កាឡៃមកលក់ឲ្យខ្លួន។

នៅ​ក្នុង​វីដេអូ​នេះ នារី​ខាង​លើ បញ្ជាក់​ថា​ ប្រពន្ធ ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​ខ្លួន ពេល​ទារ​លុយ​វិញ​ តែស្វាមីនិយាយគួរសម។ នារីរូបនេះ បានប្រកាសក្ដែងៗឲ្យយកលុយឲ្យខ្លួនវិញ ខ្លួនស្អប់មនុស្សបោក ហើយខ្លួនយោគយល់ប្ដីនោះទេ ខ្លួនមិនឲ្យល្បីទេ តែសូមកុំបោកគេទៀត។ ​ នារីខាងលើ បានបញ្ជាក់ទៀតថា នេះ ជាវីដេអូទី១ ហើយនៅក្នុងវីដេអូទី២ ខ្លួននឹងបញ្ចេញឈ្មោះអ្នកបោក បើមិនប្រគល់លុយវិញនោះ។

ក្រោយពីមានការ​បង្ហោះ​វីដេអូ បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើរួចមក, តារាចម្រៀង យក់ ឋិតរដ្ឋា កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតជាមួយស្វាមី និងកូន ជាច្រើនសន្លឹក ហើយរៀបរាប់ថា «អូនអើយអូន ម្នាក់ៗគេប្រឹងសាងកុសលធ្វើបុណ្យដាក់ទានណាស់ ប្លែកអីតែអូនចូលចិត្តបង្កាច់បង្ខូចគេទាំងដែលរឿងវាមិនពិតដូចអូននិយាយទេ

ចឹងដល់វគ្គបងម្តងណាអូនអូនធ្វើគឺក្នុងបំណងអី បងអត់ដឹងទេ តែបងមានសិទ្ធិ Live និយាយអី ដែលពិតតែប៉ុណ្ណោះ ​អូនផុសវីដេអូ ក្នុងTikTok ចង់បាន like បានShare ចង់បានបេះដូងពីបងប្អូនព្រោះបងប្អូនអត់មានអ្នកស្គាល់អូនទេ អូនចង់ល្បី
តែ​សម្រាប់​បងទាំងពីរវិញភាពល្បីល្បាយបងធ្លាប់ស្គាល់ហើយ អូន បងគ្រាន់តែចង់បានភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់បងទាំងពីរមកវិញតែប៉ុណ្ណោះ! ជួបគ្នាយប់ថ្ងៃអាទិត្យនេះ ក្នុង ការ Live 05/02/23»។

តាម​ការ​សន្យា​នៅ​ ០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ​ អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ក៏បានធ្វើការឡាយវីដេអូលើហ្វេសប៊ុកផេកនិយាយបកស្រាយជុំវិញរឿងចោទប្រកាន់នេះយ៉ាងច្បាស់ៗ ដើម្បីរកភាពយុត្តិធម៌សម្រាប់ខ្លួនវិញ។

ក្នុងនោះ លោក ឃុំ ប៉ុណ្ណាដែត បាននិយាយបដិសេដទាំងស្រុងចំពោះការចោទប្រកាន់មកលើភរិយារបស់លោក ដែលបានបញ្ជាក់ថា ការរកស៊ីរបស់អ្នកទាំងពីរ គឺមិនបានបោកប្រាស់ ឬលក់គ្រឿងកាឡៃដូចអ្វីដែលអ្នកបង្កាច់បង្ខូចនោះឡើយ។

ជាមួយគ្នានេះ​លោកបានសុំឱ្យអ្នកនិយាយចោទប្រកាន់នេះចេញមកដោះស្រាយជាមួយលោកដោយផ្ទាល់ ដើម្បីផ្ដល់យុត្តិធម៌ឱ្យភរិយាលោកវិញ។ ខណៈ ស្វាមីកំពុងតែនិយាយបកស្រាយនេះដែរ ឃើញថា អ្នកនាង យក់ ឋិតរដ្ឋា ហាក់អួលណែនឈឺចិត្តខ្លាំងនិយាយអ្វីមិនចេញ បានត្រឹមស្រក់ទឹកភ្នែកសស្រាក់៕ សូមទស្សនាវីដេអូខាងក្រោម ៖


Related posts