ស្រណោះ​ណាស់! ឃើញ​ទិដ្ឋភាព​​​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បែបនេះ, តារា​ចម្រៀង សុគន្ធ និសា ពោល​ពាក្យ​ទាំង​ទឹកភ្នែក​ថា…

ប្រិយមិត្ត​ បាន​ជ្រាបរួចមកហើយថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព។

យោងតាមសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រោយពីទទួលដំណឹងនេះ, នៅព្រលប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ​ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ប្អូនថ្លៃ ដែលទទួលមរណភាព ហើយមានប្រសាសន៍ថា «ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»។

ងាក​មក​តារា​ចម្រៀង សុគន្ធ និសា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ពេល​ឃើញ​ទិដ្ឋភាព​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត បង្ហាញ​​ទុក្ខសោក​នៅ​ចំពោះ​មុខ​សព​ប្អូន​នោះ, នាង បាន​បង្ហោះ​សារ​អមដោយEmojiទឹក​ភ្នែក​ថា «រូបភាពដ៏គួរអោយស្រណោះ​ មហាទុក្ខ​ដ៏ក្រៀមក្រំរបស់លោកម៉ែជាទីគោរព​កូនៗ​ និង ក្រុមគ្រួសារ​ សូមមេត្តា គោរ​ពអនុញ្ញាត្តិ ចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះផង ហើយ​កូនៗសូមលើកដៃបួងសួងទេវតា សូមបាននាំដួងវិញ្ញាណក្ខន្ធ័ប្អូនស្រីជាទីស្រលាញ់ របស់អ្នកម៉ែបានទៅកាន់ទីបារមសុខ ទីដែលសែនស្ងប់ជារៀងរហូត​»៕

Related posts