នៅមុនទៅប្រកួតលើសង្វៀន Thai Fight នោះ, កីឡាករ ព្រំ សំណាង បានបង្ហាញភាពជឿជាក់ និងប្តេជ្ញាថា នឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួន ពេលត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter នោះ។
ដូចការប្ដេជ្ញាចិត្ត, ទីបំផុត ជាងកាត់សក់ដៃឯករូបនេះ បានយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter ត្រឹមទឹកទី១ប៉ុណ្ណោះ ក្នុងការប្រកួតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឈ្នះការប្រកួត កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជារូបនេះ បានទទួលការសាទរ និងឧបត្ថម្ភជាបន្តបន្ទាប់។
ក្នុងចំណោមអ្នកឧបត្ថម្ភជាច្រើននោះរួមមាន អ្នកស្រី ទ្រី ដាណា ឧបត្ថម្ភថវិកាសរុប២ពាន់ដុល្លារ, TJ Auto Work’s ២លានរៀល, LakOun Restaurant ១លាន២សែន រៀល, Habb Habb ១លាន២សែនរៀល, Thung Koemhuon ៥០០ដុល្លារ, ឧកញ៉ាស្រី ចាន់ថន ឧបត្ថម្ភសរុប១០លានរៀល, A Plus Mobile Services Center ១លានរៀល, Chea Tong Hour ២លានរៀល, ថៅកែហាងប្រាក់សម្បត្តិ ៥០០ដុល្លារ, លោកជំទាវDara Orm ១ពាន់ដុល្លារ, លោក តាំង គីមឡេង ១ពាន់ដុល្លារ»៕