ភ្លឺ​ភ្នែក! ឃើញ​នៅ​លីវ​យូរ​ចឹង ស្មាន​តែ​អ៊ីវ៉ា អត់​មនុស្ស​ស្រឡាញ់​ ដល់​នាង​បង្ហាញ​តម្រុយ​មួយ​នេះ​ទើប​ដឹង​ថា…

អ៊ីវ៉ា ជា​តារា​ចម្រៀង​ស្រី​មួយ​រូប ដែល​មហាជន​ទទួល​ស្គាល់​នាង​តាមរយៈ​បទ​ចម្រៀង​ពីរោះៗជាច្រើន ​អស់រយៈពេលជិត​១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាង បានបង្ហាញខ្លួនជាលើកដំបូងក្នុងអំឡុងឆ្នាំ​២០១០ មកម្ល៉េះ។ មកទល់នឹងពេលបច្ចុប្បន្ននេះ អ៊ីវ៉ា ក៏នៅតែមានប្រជាប្រិយភាពខ្លាំងដដែលផងដែរ។

បើក្រឡេកមកមើលពីជីវិតឯកជនរបស់តារាស្រី ដែល​មាន​ស្រុកកំណើត​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​រូបនេះវិញ ឃើញ​ថា ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាងនៅ​តែ​ប្រើជីវិត​រស់នៅ​យ៉ាង​សាមញ្ញ​បំផុត​នៅ​ឯ​ស្រុកកំណើត​របស់​នាង ដោយ​មិន​មាន​ការ​ផ្លាស់ប្ដូរ​មក​ប្រើ​ជីវិត​ហ៊ឺហា​នៅ​ទីក្រុង​ដូច​តារា​ដទៃនោះឡើយ។

ដោយឡែក កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣​ អ៊ីវ៉ា បានទៅច្រៀងនៅ CentralClub ស្រាប់តែអ្នកគាំទ្រ ទៅ​ចូលរួម​យ៉ាង​ច្រើន​​​ ​ហៀរ​ជិត​ដល់បន្ទប់ទឹក រហូតម្ចាស់ក្លិបលាន់មាត់សរសើរថែមទៀតផង។ ទោះយ៉ាងណា នាងហៅខ្លួនឯងថាជាអ្នកចម្រៀងធម្មតាៗ ប៉ុណ្ណោះ។

អ៊ីវ៉ា បានបង្ហោះសារនៅមុននេះ បន្តិច ដោយរៀបរាប់ដូច្នេះថា «កម្មវិធីយប់មិញធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំងចំពោះការទទួលបាននូវក្ដីស្រលាញ់គាំទ្រសម្រាប់ការចូលរួមសប្បាយដ៏ច្រើនខ្លាំងនឹកស្មានមិនដល់ និងទទួលបានពាក្យសរសើរជាច្រើនពីបណ្ដាSponser និងម្ចាស់Club

អ្វីដែលរំភើបនោះគឺពាក្យសម្ដីម្ចាស់Clubដែលគាត់និយាយមកកាន់ខ្ញុំថា អ៊ីវ៉ាធម្មតាៗតែអ្នកគាំទ្រគឺមិនធម្មតាទេលើសគេលើសឯងម៉ងគាត់ថាសុំសរសើនិងខ្លាចហើយ ព្រោះយប់មិញមានEventធំៗច្រើនក្នុងClubផ្សេងៗតែនៅតែអាចធ្វើអោយគាត់ជោគជយ័សម្រាប់Evenរបស់គាត់ គាត់ថាហៅមកពីដងលើកទី1កាលពី2ខែមុនភ្ញៀវឡើងពេញ ដល់លើកទី2មិនមែនត្រឹមពេញទេគឺដល់ថ្នាក់ពេញហៀរដល់ជិតបន្ទប់ទឹកនិងមានភ្ញៀវអង្គុយចាំយ៉ាងច្រើនដោយសាគ្មានតុរនិងសាឡុងអង្គុយ ជាពិសេសគឺមានសម្លេងស្រែកហ៊ោនិងច្រៀងតាមពេញClub នេះគឺជាក្ដីស្រលាញ់ពិតប្រាកដ នាងខ្ញុំសូមអរគុណចំពោះក្ដីស្រលាញ់ដ៏ធំធេងមួយនេះយ៉ាងខ្លាំង #ពីនាងខ្ញុំអ៊ីវ៉ាអ្នកចម្រៀងធម្មតាៗ»។

និយាយពីរឿងស្នេហាវិញ ឃើញនឹកលីវវយូរចឹង ស្មានតែអ៊ីវ៉ាអត់មានអ្នកស្រឡាញ់ ដល់នាងចែករំលែកសារមួយនេះ ទើបភ្លឺភ្នែក។ Caption ដែលអ៊ីវ៉ា សែរនោះ មានខ្លឹមសារថា «នារី ដែលនៅលីវយូរមិនមែនមានន័យថា​ គាត់គ្មានអ្នកស្រឡាញ់នោះទេ​ ប៉ុន្តែនាងគ្រាន់តែឱ្យតម្លៃលើសេចក្តីស្រឡាញ់របស់ខ្លួន​ ហើយរង់ចាំបុរសម្នាក់ ដែល​សក្តិសម​នឹងទទួលក្តីស្រឡាញ់នោះប៉ុណ្ណោះ៕

Related posts