អ៊ីវ៉ា ជាតារាចម្រៀងស្រីមួយរូប ដែលមហាជនទទួលស្គាល់នាងតាមរយៈបទចម្រៀងពីរោះៗជាច្រើន អស់រយៈពេលជិត១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីនាង បានបង្ហាញខ្លួនជាលើកដំបូងក្នុងអំឡុងឆ្នាំ២០១០ មកម្ល៉េះ។ មកទល់នឹងពេលបច្ចុប្បន្ននេះ អ៊ីវ៉ា ក៏នៅតែមានប្រជាប្រិយភាពខ្លាំងដដែលផងដែរ។
បើក្រឡេកមកមើលពីជីវិតឯកជនរបស់តារាស្រី ដែលមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺរូបនេះវិញ ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងនៅតែប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុតនៅឯស្រុកកំណើតរបស់នាង ដោយមិនមានការផ្លាស់ប្ដូរមកប្រើជីវិតហ៊ឺហានៅទីក្រុងដូចតារាដទៃនោះឡើយ។
ដោយឡែក កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ អ៊ីវ៉ា បានទៅច្រៀងនៅ CentralClub ស្រាប់តែអ្នកគាំទ្រ ទៅចូលរួមយ៉ាងច្រើន ហៀរជិតដល់បន្ទប់ទឹក រហូតម្ចាស់ក្លិបលាន់មាត់សរសើរថែមទៀតផង។ ទោះយ៉ាងណា នាងហៅខ្លួនឯងថាជាអ្នកចម្រៀងធម្មតាៗ ប៉ុណ្ណោះ។
អ៊ីវ៉ា បានបង្ហោះសារនៅមុននេះ បន្តិច ដោយរៀបរាប់ដូច្នេះថា «កម្មវិធីយប់មិញធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំងចំពោះការទទួលបាននូវក្ដីស្រលាញ់គាំទ្រសម្រាប់ការចូលរួមសប្បាយដ៏ច្រើនខ្លាំងនឹកស្មានមិនដល់ និងទទួលបានពាក្យសរសើរជាច្រើនពីបណ្ដាSponser និងម្ចាស់Club
អ្វីដែលរំភើបនោះគឺពាក្យសម្ដីម្ចាស់Clubដែលគាត់និយាយមកកាន់ខ្ញុំថា អ៊ីវ៉ាធម្មតាៗតែអ្នកគាំទ្រគឺមិនធម្មតាទេលើសគេលើសឯងម៉ងគាត់ថាសុំសរសើនិងខ្លាចហើយ ព្រោះយប់មិញមានEventធំៗច្រើនក្នុងClubផ្សេងៗតែនៅតែអាចធ្វើអោយគាត់ជោគជយ័សម្រាប់Evenរបស់គាត់ គាត់ថាហៅមកពីដងលើកទី1កាលពី2ខែមុនភ្ញៀវឡើងពេញ ដល់លើកទី2មិនមែនត្រឹមពេញទេគឺដល់ថ្នាក់ពេញហៀរដល់ជិតបន្ទប់ទឹកនិងមានភ្ញៀវអង្គុយចាំយ៉ាងច្រើនដោយសាគ្មានតុរនិងសាឡុងអង្គុយ ជាពិសេសគឺមានសម្លេងស្រែកហ៊ោនិងច្រៀងតាមពេញClub នេះគឺជាក្ដីស្រលាញ់ពិតប្រាកដ នាងខ្ញុំសូមអរគុណចំពោះក្ដីស្រលាញ់ដ៏ធំធេងមួយនេះយ៉ាងខ្លាំង #ពីនាងខ្ញុំអ៊ីវ៉ាអ្នកចម្រៀងធម្មតាៗ»៕