លី ម៉ា​រី​ណា ស្លៀក​ឈុត​ពណ៌​ប្លាទីន​ ជះ​សម្រស់​ក្មេង​ជាង​វ័យ, ថ្មីៗនេះ ប្រកាស​បើក​បេះដូង ហើយ​ប្រាប់ថា…

កាលពី​អំឡុង​​ឆ្នាំ២០២២​កន្លង​ទៅ​នេះ អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ ខណៈ​នៅ​សុខៗ ស្រាប់តែ​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ លី ម៉ា​រី​ណា ប្រកាស​លែង​ប្ដី​នៅលើ​បណ្ដាញ​សង្គម ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​នោះ។

​ជាការ​កត់សម្គាល់ ក្នុងការ​រស់នៅ​ជាមួយ​ស្វាមី លោក សាត ចាន់ថន រយៈពេល​ជាង​១០​ឆ្នាំ​មក​នោះ លី ម៉ា​រី​ណា មិនសូវ​បើក​បង្ហាញ មុខមាត់​ស្វាមី​ឲ្យ​មហាជន ស្គាល់​បាន​ច្រើន​នោះទេ ខណៈ​រហូតមកដល់​បច្ចុប្បន្ន ពួកគេ​មានកូន​ប្រុស​ម្នាក់​ជា​ដំណាក់​ឈាម​រួមគ្នា​នោះ​។​

​ទោះយ៉ាងណា កាលពី​ចុង​ឆ្នាំ​ឆ្នាំ២០២១កន្លងទៅនេះ អ្នកគាំទ្រ ទើបតែ​ស្គាល់មុខ ស្វាមី និង​កូនប្រុស​របស់​នាង​កាន់តែច្បាស់​នោះ ស្រាប់​ បែរជា​ទទួលដំណឹង​អាក្រក់​នៅដើមឆ្នាំ២០២២ ដោយ​នាង ប្រកាស​លែង​គ្នា​ជាមួយ​ស្វាមី​យ៉ាង​ភ្ញាក់ផ្អើល​ទៅវិញ​។

អ្វី ដែល​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២​ លី ម៉ា​រី​ណា បាន​ស្វែងរក​អតីត​ស្វាមី​ ដែល​​បាន​លួ​,​ច​យក​ទ្រព្យសម្បត្តិ​គ្រឿងអលង្ការ​របស់​ខ្លួន និង​លុយ​មួយចំនួន​យកទៅ​ហើយ​គេចខ្លួនបាត់នោះ។​​

​ក្រោយលែងប្ដី គេសង្កេតឃើញថា សម្រស់ របស់ លី ម៉ា​រី​ណា កាន់តែស្អាតថែមទៀត។ ជាក់ស្ដែង នៅក្នុងពិធីមង្គលការ របស់ លី ឌីណា កាលពីថ្ងៃទី៣ ខែកុម្ភៈ ​, ​ តារាសម្តែង លី ម៉ារីណា បានធ្វើឱ្យមិត្តភក្តិក៏ដូចជាភ្ញៀវចូលរួមលាន់មាត់សរសើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ ពេលឃើញនាង ស្ថិតក្នុងឈុតរ៉ូបពណ៌ប្លាទីនភ្លឺចែងចាំងនោះ។

បើទោះ​ពេលនេះ ​មានរឿងមិន សប្បាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តដោយសារស្វាមីលួចទ្រព្យសម្បត្តិអស់ពីខ្លួនក្តី តែតារាសម្តែង លី ម៉ារីណា នៅតែមានភាពស្រស់ស្រាយ និងរឹងមាំជាធម្មតា ហើយថ្មីៗនេះ នាងថែមប្រកាសបើកបេះដូង ទទួលយកស្នេហាថ្មីថែមទៀតផង។ ​ ស្ថិតក្នុងវ័យជាង៤០ឆ្នាំ លី ម៉ារីណា បានលើកឡើងថា «អ្នក ថ្មីអាចល្អជាងអ្នកចាស់»៕

Related posts