ថ្ងៃមុន ​អ្នក​គាំទ្រ​ ប្រាប់​ថា ពូម៉ៅ ​យំ​រាល់​ថ្ងៃ ​អ្នកស្រី ទ្រី ដាណា ឆ្លើយ​តប​ភ្លែត, យប់​នេះ ​ពូម៉ៅ ដាក់​បទ​សេដ ហើយ​ប្រាប់​ថា…(មានវីដេអូ)

លោកអ្នក បានជ្រាបរួចមកហើយថា សព្វថ្ងៃ អ្នកស្រី ទ្រី ដាណា កំពុងរស់នៅជាស្ត្រីមេម៉ាយ ឬអ្នកម្ដាយSingle ដ៏ស្រស់ស្អាតម្នាក់ ក្រោយពីប្រកាសចែកផ្លូវគ្នាជាមួយពូម៉ៅ អស់រយៈពេលរាងយូរគួរសមដែរហើយនោះ។

កាលពីប៉ុន្មានខេមុន អ្នកស្រី ទ្រី ដាណា ធ្លាប់បានប្រកាសពីការភ្ជាប់ពាក្យក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២​ និងការត្រៀមរៀបការនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ តែពេលអ្នកគាំទ្រ សួរនាំនោះ អ្នកស្រី បានប្រាប់ថា​ មិនមានការភ្ជាប់ពាក្យអ្វីនោះទេ ហើយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកស្រី ឧស្សាហ៍​ប្រកាស​ពី​ភាព​នៅ​Singleផង​ដែរ។

ដោយឡែក ថ្មីៗនេះ ពេលកំពុងឡាយលក់ផលិតផល ស្រាប់តែអ្នកគាំទ្របានខំមិនថា «ចែនឹកពូម៉ៅអត់ ពូម៉ៅយំរៀលថ្ងៃ» ស្រាប់តែអ្នកស្រី ឆ្លើយថា «យំទាល់តែងាប់ទៀត ក៏ខ្ញុំមិនដឹងដែរ»។

ងាកមកពូម៉ៅ វិញ មិនដែលហ៊ាននិយាយ ឬឆ្លើយតបចំៗបែបណាឡើយ។ លើសពីនេះ ​នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក បានត្រឹមបង្ហោះ​វីដេអូ​​ ធ្វើ​កាយវិការ អមដោយបទចម្រៀងយ៉ាងកម្សត់ និយាយជីវិតពោះម៉ាយ រួម​រឹត​ដោយរឿងឈឺផ្សារនោះ។

បង្ហោះភ្ជាប់ជាមួយវីដេអូនេះ ពូម៉ៅ បានដាក់Captionលើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រថា «អោយតែមានជីវិតកុំអស់សង្ឃឹម​ សំខាន់រស់នៅជាមួយអ្វីដែលជាការពិត​​ រស់នៅកន្លែងដែលអោយតំលៃគ្នា​ គោរពគ្នា​ ភ្ញាក់ពីគេងដោយស្នាមញញឹម។ សុភមង្គលពិត»៕



Related posts