ស្អាត​ហើយ​ ក្មេង​ទៀត! ម៉េង កែវពេជ្ជតា បង្ហាញ​ឈុត ដែល​ខំ​ដេរ​ដាច់​យប់, អ្នកគាំទ្រ លាន់​មាត់​សរសើរ​គ្រប់​គ្នា…

គេនៅចាំបានថា កាលពីប៉ុន្មានខេមុន, តារាចម្រៀង ម៉េង កែវពេជ្ជតា និងកូនស្រីពៅ បានហោះហើរទៅលេងកូនប្រុសច្បង ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបារាំង។ ទៅទីនោះ ចំពេលកាន់បុណ្យ, ម៉េង កែវពេជ្ជតា មិនភ្លេចឡើយនូវប្រពៃណីខ្មែរដ៏ផូរផង់របស់ខ្មែរយើង។

ម៉េង កែវពេជ្ជតា និងកូនៗ បានរៀបចំខ្លួនដើម្បីទៅវត្តកាន់បិណ្ឌនៅទីនោះ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ហើយមុននឹងបានសម្លៀកបំពាក់សម្រាប់ទៅវត្តនោះ ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ទៅវត្តស្លៀកអី? ខំដេរទាំងយបទាំងថ្ងៃ គឺដើម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌ ដើម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង និងដើម្បីអោយបរទេសគាត់ស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរយើងយ៉ាងម៉េចផង»។

ម៉េង កែវពេជ្ជតា បន្តថា «នៅពេលដែលមានគេសរសើរថា ឈុតទាំងនេះស្អាតៗណាស់ ខ្ញុំពិតជាសប្បាយចិត្តមែនទែន តែខ្ញុំកាន់តែសប្បាយ និងមានកម្លាំងចិត្តទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់ (បញ្ជាក់: ខ្ញុំកាត់ដេរអាវខ្លួនឯង និងអាវសំពត់កូនផ្អែម ចំណែកសំពត់ខ្ញុំខាងកាត់ដេរ ស៊ីវម៉ីដេរអោយពីភ្នំពេញទេ ព្រោះខ្ញុំកាត់ដេរមិនទាន់ ខិខិ) ១៨.០៩.២០២២»។

ដោយឡែក ពេលត្រឡប់មកខ្មែរវិញនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរថែមទៀត នៅ​ពេលអ្នកនាងស្លៀកពាក់ប្រពៃណីយ៉ាងសមសួន​ជាការច្នៃម៉ូតដោយខ្លួនឯង បង្ហាញ​វត្តមាន​ច្រៀងក្នុង​មង្គលការ​គេនៅ​កោះពេជ្រនោះ។

បន្ថែមលើនេះ​ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញ​ឈុត​ ដែលខ្លួនខំដេរដាច់យប់ ហើយរៀបរាប់ថា «អ្វី ដែលខ្ញុំខិតខំទាំងយប់ ទាំងថ្ងៃបានទទួលផលហើយ​ ​
នេះជាឈុត ដែលខ្ញុំខំដេរដាច់យប់​ ​​ សម្រាប់ខែទី២​ ថ្ងៃទី២​ នៃដើមឆ្នាំ​២០២៣​ ស្អាតទេបងប្អូន​?
សូមអរគុណសម្រាប់កម្លាំងចិត្តទាំងប៉ុន្មាន​អំពីអ្នកទាំងអស់គ្នា»។

តាមរយៈនេះ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថា «ផាត់មុខក៏ស្អាត មិនផាត់ក៏ស្អាតដែរអ្នកបង, សូមសរសើរក​ច្នៃ​ម៉ូដរបស់អ្នកបង​ សាមញ្ញ​តែទាន់សម័យ, ពូកែទាំងព្រមណាស់អ្នកបង, ស្អាតបង ពូកែសព្វគ្រប់តែម្តងហើយ, ពូកែណាស់​ប្អូនស្រី​ ច្រៀងក៏ពីរោះ​​​ កាត់ដេរសំលៀកបំពាក់ឡើងលើឆាក​ ទាំងម៉ាក់និងកូនស្រីយ៉ាងស្រស់ស្អាតណាស់​ អត់សរសើរមិនបាន​ ស្រឡាញ់​ណាស់, ស្អាត ឆ្លាត ពូកែ បានទាំងព្រម អាយដល​ខ្ញុំ»៕​​

Related posts