ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ កីឡាករ ប៊ូខាវ បានចូលរួមនៅក្នុងពិធីសម្ពោធរឿងMarvel Studios’ Ant-Man and The Wasp: Quantumania ហើយបានផ្ដល់បទសម្ភាសន៍ទៅកាន់អ្នកកាសែត ដោយបង្ហាញអារម្មណ៍របស់ខ្លួន ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងដាក់វិញ្ញាសារ គុនខ្មែរ ក្នុងការប្រកួតនោះ។
នៅពេលនោះ អ្នកកាសែតថៃ បានសួរថា តើប៊ូខាវ មានការយល់ឃើញដូចម្ដេច ក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្ដូរឈ្មោះវិញ្ញាសាប្រកួត Moay Thaiទៅជាគុនខ្មែរ? ភ្លាមនោះ ប៊ូខាវ ឆ្លើយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។
ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ
ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia»។
បន្ថែមលើនេះ ឧកញ៉ា ចិត្តធម៌ខាងលើ បានបង្ហោះរូបថត ក្រោមផុសរបស់ខ្លួន ហើយនៅលើរូបថតវិឡារនោះ បានសរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នារីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Yada Yada» បានប្រកាសថា «បើអ្នកណាវាយឈ្នះ <ប៊ួខាវ> ខ្ញុំនឹងយកធ្វើប្ដី និងមិនយកបណ្ដាការសូម្បីមួយរៀលព្រមទាំងគោរពស្រលាញ់ព្រមមើលថែរក្សាអស់មួយជីវិត….»។ ក្រៅពីនារីរូបនេះ ក៏មាននារីមួយចំនួនទៀត ប្រកាសប្រគល់ខ្លួនឲ្យផងដែរ ឲ្យតែឈ្នះនោះ។
ក្រោយទទួលបានដំណឹងនេះ ស្រាប់តែកីឡាករ វង្ស ណយ បានបង្ហោះវីដេអូមួយ នៅថ្ងៃទី៤ ខែកុម្ភៈ អមដោយCaptionថា «ចង់ទៅវៃជាមួយ ប៊ួ ខាវ ដែរ តែខ្លាចប្រពន្ធកូនវេទនា ព្រោះមានស្រីយ៉ាប់ៗចង់តោងកាលីបយកល្បី ប្រគល់ខ្លួនដើម្បីប្រយោជន៍ ច្រើនពេក
+ឈ្នះទើបបាន ផ្ទះ ឡាន បានលុយប្រចាំឆ្នាំ +ឈ្នះទើបបាន ខ្លួន #ព្រោះដឹងថាមិនងាយឬមិនអាចទៅរួច #គ្រាន់ជាការតោងកាលីបយកល្បីតែប៉ុណ្ណោះ «««បើសិនជាចង់ជួយពិតប្រាកដ គួរតែសំណូមពរអោយកីឡាករ ដែលមានសមត្ថភាពចូលហាត់ហើយចិញ្ចឹមពួកគាត់»»»។»៕