តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយគិតមកដល់ពេលនេះមាន រយៈពេល១០ឆ្នាំ មកហើយ។ ប៉ុន្តែពួកគេ នៅតែរក្សា បានភាពផ្អែមល្ហែម ដដែល។
ស្របពេលគ្រួសារ មានសុភមង្គលនេះដែរ, តារាប្រុសស្រីមួយគូនេះ, យីអ៊ុនហាក់ឡើងខ្ពស់ ដោយចាប់ដៃគ្នា រកស៊ីកាក់កបឡើងស្រឺតៗដូចទឹកជន់ខែវស្សា មានលុយ វិឡារ ឡាន និងជំនួញធំៗក្នុងដៃយ៉ាងច្រើន។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃអាពាហ៍ពិពាហ៍របស់របស់ខ្លួន អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយស្វាមី ហើយពោលពាក្យថា «10មានប៉ុន្មានដង? ពួកយើងធ្វើបានម្តងហើយ ពេលវេលាដ៏សែនកក់ក្ដៅនិងមានសេក្ដីសុខបំផុតសំរាប់មនុស្សស្រីគឺ. នៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ ហើយថែមទាំងមានដៃគូជីវិតពូកែយល់ចិត្តនិងជួយទុក្ខធុរៈបំផុត លោកប្ដីដែលជះភាពសង្ហារខ្លាំង គឺជាលោកប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ …happy my anniversary 12/12/12…12/12/22»។
តាមរយៈនេះ អ្នកគាំទ្រ បានចូលខំមិនជាច្រើន ក្នុងនោះ មានការលើកសរសើរពីរូបសម្រស់របស់ អ្នកនាង ខាត់ សុឃីម មើលទៅ ក្មេងជាងប្ដីរបស់ខ្លួនទៅទៀត បើទោះនាងមានអាយុបងប្ដីក៏ដោយចុះ។
ជាក់ស្ដែង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់ខ្លួនគម្រប់អាយុ៤៣ឆ្នាំនោះ, ខាត់ សុឃីម បានបង្ហោះរូបថតកាន់នំខេកប៉ុន្មានសន្លឹកមើលទៅឡើងក្មេងជាងវ័យ ហើយពោលពាក្យថា «02/02/1980 02/02/2023 Happy my birthday Love my sweet story»។ តាមរយៈនេះ អ្នកគាំទ្រ ចាប់អារម្មណ៍ និងលាន់មាត់សរសើរជាខ្លាំង ព្រោះតារាស្រីរូបនេះ បានបញ្ចេញរូបថតលេងស្ទីលក្នុងឈុតពណ៌ខ្មៅយ៉ាងទាក់ទាញ មើលទៅសមតែអាយុក្រោម៤០ឆ្នាំនោះ៕