កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមទីកតុកម្នាក់ បាននិយាយពីតារាចម្រៀង ដែលរកស៊ីបោកប្រាស់លក់គ្រឿងកាឡៃឲ្យខ្លួន តែមិនបានបញ្ចេញឈ្មោះថា ជាអ្នកណានោះឡើយ។
នារីម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «Love tk thy» បានរៀបរាប់ថា ថ្ងៃនេះ ខ្លួនមកនិយាយពីមនុស្សបោក ហើយអ្នកបោកនោះ មិនមែនអ្នកណាឆ្ងាយទេ គឺអាយដលយើងនៅស្រុកខ្មែរ ដែលធ្លាប់លេចហើយ ធ្លាក់មកវិញឆ្នាំនេះហ្នឹង ត្រូវគេបោក ហើយរៀនបោកគេវិញ បានរបស់កាឡៃមកលក់ឲ្យខ្លួន។
នៅក្នុងវីដេអូនេះ នារីខាងលើ បញ្ជាក់ថា ប្រពន្ធ ប្រើពាក្យមិនសមរម្យដាក់ខ្លួន ពេលទារលុយវិញ តែស្វាមីនិយាយគួរសម។ នារីរូបនេះ បានប្រកាសក្ដែងៗឲ្យយកលុយឲ្យខ្លួនវិញ ខ្លួនស្អប់មនុស្សបោក ហើយខ្លួនយោគយល់ប្ដីនោះទេ ខ្លួនមិនឲ្យល្បីទេ តែសូមកុំបោកគេទៀត។ នារីខាងលើ បានបញ្ជាក់ទៀតថា នេះ ជាវីដេអូទី១ ហើយនៅក្នុងវីដេអូទី២ ខ្លួននឹងបញ្ចេញឈ្មោះអ្នកបោក បើមិនប្រគល់លុយវិញនោះ។
ងាកមកតារាចម្រៀង យក់ ឋិតរដ្ឋា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតជាមួយស្វាមី និងកូន ជាច្រើនសន្លឹក ហើយរៀបរាប់ថា «អូនអើយអូន ម្នាក់ៗគេប្រឹងសាងកុសលធ្វើបុណ្យដាក់ទានណាស់ ប្លែកអីតែអូនចូលចិត្តបង្កាច់បង្ខូចគេទាំងដែលរឿងវាមិនពិតដូចអូននិយាយទេ
ចឹងដល់វគ្គបងម្តងណាអូនអូនធ្វើគឺក្នុងបំណងអី បងអត់ដឹងទេ តែបងមានសិទ្ធិ Live និយាយអី ដែលពិតតែប៉ុណ្ណោះ អូនផុសវីដេអូ ក្នុងTikTok ចង់បាន like បានShare ចង់បានបេះដូងពីបងប្អូនព្រោះបងប្អូនអត់មានអ្នកស្គាល់អូនទេ អូនចង់ល្បី
តែសម្រាប់បងទាំងពីរវិញភាពល្បីល្បាយបងធ្លាប់ស្គាល់ហើយ អូន បងគ្រាន់តែចង់បានភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់បងទាំងពីរមកវិញតែប៉ុណ្ណោះ! ជួបគ្នាយប់ថ្ងៃអាទិត្យនេះ ក្នុង ការ Live 05/02/23»៕ សូមទស្សនាវីដេអូខាងក្រោម ៖