ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីអំឡុងចុងឆ្នាំចាស់, អ្នកនាង សេង សុខឃីម អតីតសង្សារនាយចឺម មិនបាននិយាយតែមាត់នោះទេ ដោយសម្រេចដាក់ពាក្យប្ដឹងតារាចម្រៀងពន្លកថ្មី មាស នីតា ក្រោយប្រើសម្ដីអសុរោះជាច្រើនមកលើរូបអ្នកនាង និងគ្រួសារនោះ។
មុននឹងសម្រេចដាក់ពាក្យបណ្ដឹងនេះ អ្នកនាង សេង សុខឃីម បានទម្លាយរឿងដ៏រសើបមួយពាក់ព័ន្ធនឹង អ្នកនាង មាស នីតា។ ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង សេង សុឃីម បានបង្ហោះរូបថតស្ក្រីនសត បិទបាំងមួយ ដោយនៅពីលើសរសេរអក្សរថា «នេះកាលមិនទាន់កែ ទើបសម្រាលកូនទី២»។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតនេះ អ្នកនាង សេង សុឃីម បានរៀបរាប់ថា «ដៀ,,លគេមេម៉ាយកប់ៗមាត់ ច្បាស់នៅថា ខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរនាក់ និងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែរ ខ្ញុំឃើញទង្វើអ្នកហើយ មិនយាយថាម៉េច តែអ្នកជេរម្តាយខ្ញុំនិងខ្ញុំកប់ៗមាត់….»។
ក្រោយពីមានការទម្លាយបែបនេះ ក៏លេចធ្លាយនូវរូបថត១សន្លឹករបស់អ្នកនាង មាស នីតា រៀបការកាលពីឆ្នាំ២០១៧ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា តារាចម្រៀង ដែលគេហៅកញ្ញាពេញៗមាត់នេះ មានប្ដី និងកូន២នោះទេ។
ទោះយ៉ាងណា រឿងនេះ មិនឃើញ កញ្ញា មាស នីតា ធ្វើការបកស្រាយបែបណាឡើយ។ តែនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កញ្ញា បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួនទើបកែកុនហើយ ហើយពោលពាក្យបញ្ជាក់ពីការនៅSingleថា «ថ្ងៃ ០២ ខែ ០២ ជាថ្ងៃគូល្អ បន្ទាប់មកក៏ខ្ញុំ បន្តsingle ដដែល»៕