រហូតមកដល់ពេលនេះ ឧកញ៉ាព្រាប សុវត្ថិ បានរៀបការជាមួយភរិយាជាង២០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុស៣នាក់ ប៉ុន្តែ ជីវិតប្ដីប្រពន្ធរបស់លោកវិញ ហាក់កាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យសរសើរខ្លាំងណាស់។
មហាជន បានចាត់ទុកគ្រួសារកំពូលតារាចម្រៀងរូបនេះ ជាគ្រួសារគំរូមួយ ព្រោះមានកូនប្រុសទាំងបីប្រកប ដោយគន្លងធម៌ ហើយមិនដែលលេចឮរឿងអាស្រូវណាមួយកើតឡើងនោះឡើយ។
ជាការកត់សម្គាល់ រាល់ការទៅចូលរួមកម្មវិធីនានារួមទាំងការប្រគំតន្ត្រីជាដើម លោកជំទាវ ឡុង ស្រីមុំ តែងតែទៅជួយមើលការខុសត្រូវស្វាមីលើការរៀបចំសំលៀកបំពាក់តុបតែងមុខមាត់ជាដើម ដូចព្រះរាជបុត្រអញ្ចឹង ហើយនៅលើបណ្ដាញសង្គម ឧកញ៉ាព្រាប សុវត្ថិ និងភរិយា ក៏ឧស្សាហ៍ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។
ដោយឡែក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព នាំភរិយា និងកូនប្រុសទៅ ពញ្ញាក់អារម្មណ៍ Fanម្នាក់ ដែលគាំទ្រខ្លួនជាង២០ ឆ្នាំទៅហើយ ដល់ផ្ទះតែម្តង ធ្វើឲ្យ ហ្វេនម្នាក់នោះ រកពាក្យនិយាយលែងចេញ បានត្រឹមរំភើប ឡើងស្រក់ទឹកភ្នែក។
នៅក្នុងវីដេអូដដែលនេះឃើញថា លោកទៅSurprise ហ្វេនតែម្នាក់ទេ ដល់ហ្វេនវិញ បាននាំគ្នាឡើង១ភូមិមក Surpriseឧកញ៉ា ព្រាប សុវត្ថិ វិញ ដោយអ្នកខ្លះសុំថត អ្នកខ្លះចាប់ដៃ អ្នកខ្លះទៀតឱប មើលទៅពិតជា រំភើបខ្លាំងណាស់។
តាមរយៈនេះ អ្នកគាំទ្រផ្សេងទៀត ដែលទស្សនាវីដេអូ បានពោលពាក្យថា «បងស្នាយគាត់ពិតជាអស្ចារ្យណាស់ បងមានអ្វីដែលល្អៗច្រើន មិនថាបងជោគជ័យជាមួយអាជីព មុខរបរប្រចាំថ្ងៃ បងថែមទាំងជោគជ័យជាមួយក្រុមគ្រសារថែមទៀត ទាំងនេះហើយគឺជាភាពខ្លាំងរបស់បងពិតប្រាកដ ចាប់តាំងពីឆ្នាំ1997 បងពិតជាសិល្បករម្នាក់ដែលយើទាំងអស់គ្នាគួរតែយកគំរូតាមបង, ល្បីល្បាញស្រាប់ហើយ ហើយកាន់តែខ្ពស់ កាន់តែដាក់ខ្លួន រឹតតែទទួលបានការគោរពស្រឡាញ់ទ្វេឡើង Very nice»៕