ល្បីហើយពេលនេះ! ស្រី​ស្អាត​ម្នាក់​ និយាយ​ពី​តារា​ស្រុក​ខ្មែរ​​លក់​គ្រឿង​កាឡៃ​ឲ្យ​ខ្លួន ស្រាប់តែ​ យក់ ឋិតរដ្ឋា ​តប​វិញ​ថា​​…(មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមទីកតុកម្នាក់ បាននិយាយពីតារាចម្រៀង ដែលរកស៊ីបោកប្រាស់លក់គ្រឿងកាឡៃឲ្យខ្លួន តែមិនបានបញ្ចេញឈ្មោះថា ជាអ្នកណានោះឡើយ។

នារីម្នាក់ ប្រើប្រាស់គណនីទីកតុកឈ្មោះ «​Love tk thy» បានរៀបរាប់ថា ថ្ងៃនេះ ខ្លួនមកនិយាយពីមនុស្សបោក ហើយអ្នកបោកនោះ មិនមែនអ្នកណាឆ្ងាយទេ គឺអាយដលយើងនៅស្រុកខ្មែរ ដែលធ្លាប់លេចហើយ ធ្លាក់មកវិញឆ្នាំនេះហ្នឹង ត្រូវគេបោក ហើយរៀនបោកគេវិញ បានរបស់កាឡៃមកលក់ឲ្យខ្លួន។

នៅ​ក្នុង​វីដេអូ​នេះ នារី​ខាង​លើ បញ្ជាក់​ថា​ ប្រពន្ធ ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​ខ្លួន ពេល​ទារ​លុយ​វិញ​ តែស្វាមីនិយាយគួរសម។ នារីរូបនេះ បានប្រកាសក្ដែងៗឲ្យយកលុយឲ្យខ្លួនវិញ ខ្លួនស្អប់មនុស្សបោក ហើយខ្លួនយោគយល់ប្ដីនោះទេ ខ្លួនមិនឲ្យល្បីទេ តែសូមកុំបោកគេទៀត។ ​ នារីខាងលើ បានបញ្ជាក់ទៀតថា នេះ ជាវីដេអូទី១ ហើយនៅក្នុងវីដេអូទី២ ខ្លួននឹងបញ្ចេញឈ្មោះអ្នកបោក បើមិនប្រគល់លុយវិញនោះ។

ងាកមកតារាចម្រៀង យក់ ឋិតរដ្ឋា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតជាមួយស្វាមី និងកូន ជាច្រើនសន្លឹក ហើយរៀបរាប់ថា «អូនអើយអូន ម្នាក់ៗគេប្រឹងសាងកុសលធ្វើបុណ្យដាក់ទានណាស់ ប្លែកអីតែអូនចូលចិត្តបង្កាច់បង្ខូចគេទាំងដែលរឿងវាមិនពិតដូចអូននិយាយទេ

ចឹងដល់វគ្គបងម្តងណាអូនអូនធ្វើគឺក្នុងបំណងអី បងអត់ដឹងទេ តែបងមានសិទ្ធិ Live និយាយអី ដែលពិតតែប៉ុណ្ណោះ ​អូនផុសវីដេអូ ក្នុងTikTok ចង់បាន like បានShare ចង់បានបេះដូងពីបងប្អូនព្រោះបងប្អូនអត់មានអ្នកស្គាល់អូនទេ អូនចង់ល្បី
តែ​សម្រាប់​បងទាំងពីរវិញភាពល្បីល្បាយបងធ្លាប់ស្គាល់ហើយ អូន បងគ្រាន់តែចង់បានភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់បងទាំងពីរមកវិញតែប៉ុណ្ណោះ! ជួបគ្នាយប់ថ្ងៃអាទិត្យនេះ ក្នុង ការ Live 05/02/23»៕ សូមទស្សនាវីដេអូខាងក្រោម ៖


Related posts