មើលដៃគេ! ថុល សុភិទិ ​ទម្លាយ​មួយ​ប៉ុស្តិ៍​ អត់​និយាយ​អ្វី ស្រាប់តែ​ខាង​ស្រី​ចូល​ខំមិនភ្លែត ខណៈ អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ត្រង់​ថា…

ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ អ្នកមេម៉ាយកូន១​រូប​ស្រស់ ឡុ​ង ម៉ា​នី​ន ( long Manin ) បានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀង ថុល សុភិទិ យ៉ាងភ្ញាក់ផ្អើល ​ក្រោយ​ជួប​ឧបសគ្គ​មួយ​ចំនួន​ ដោយ​ត្រូវ​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យល់​ឃើញ​ថា ពួកគេ​មិន​សក្ដិសម​នឹង​គ្នា​នោះ​។ ​

នៅពេលនោះ ​អ្នកនាង ឡុង ម៉ានីន បានប្រកាស​ថា «​លែង​បាន​ទើស​ពួក​ខ្ញុំ​ទៀត​ហើយ​ណា នៅ​ច្រើន​ទៀត​តែ​ខ្ជិល​ផុស ពាក្យ​ធ្ងន់​ៗ​ពេក​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់​អោយ​គាត់​មានឈ្មោះ​មិនល្អ​ដោយសារ​មាន​សង្សារ​ដូច​ខ្ញុំ​ទេ ទើប​សម្រេចចិត្ត​ចាកចេញ មិន​ចង់​អោយ​ប៉ះពាល់​ក្តី​ស្រមៃ​គាត់ ស្រឡាញ់​ខំ​តស៊ូ​មក​យូរហើយ​»​។

ក្រោយប្រកាសបែកគ្នាក្នុងឆ្នាំចាស់ ស្រាប់តែចូលដល់ថ្ងៃទី៣១ ខែធ្នូ ជាថ្ងៃឆ្លងឆ្នាំថ្មី​​​ភ្លាម អ្នកនាង ឡុង ម៉ានីន ប្រកាសត្រូវគ្នាវិញ ជាមួយតារាចម្រៀង ថុល សុភិទិ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជាច្រើន បានសម្ដែងការអបអរសាទរ ខណៈអ្នកខ្លះជំរុញឲ្យពួកគេរៀបការឆាប់ៗផងដែរ។

តាំងពីត្រូវគ្នាវិញ ឃើញថា ស្នេហារបស់ពួកគេ កាន់តែផ្អែមល្ហែមពី១ថ្ងៃទៅមួយថ្ងៃ ជាពិសេស ថុល សុភិទិ បានមើលថែ យកចិត្តទុកដាក់ចំពោះគូស្នេហ៍របស់ខ្លួនខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកនាង ឡុង ម៉ានីន តែងតែលាន់មាត់សរសើរជារឿយៗ។

ជាក់ស្ដែង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តារាចម្រៀង ថុល សុភិទិ បានបង្ហោះរូបថត១សន្លឹកយ៉ាងផ្អែមល្ហែមជាមួយគ្នា ដោយមិនបាននិយាយអ្វីទាំងអស់។ គ្រាន់តែគូស្នេហ៍បង្ហោះរូបថតភ្លាម, អ្នកនាង ឡុង ម៉ានីន ចូលទៅខំមិនភ្លែតថា «ខាងស្រីមុខចាស់ជាងខាងប្រុសបន្តិច»។

តាមរយៈរូបថតដ៏ផ្អែមល្ហែមនេះ បានធ្វើឲ្យអ្នកគាំទ្រចូលទៅខំមិនព្រាត ក្នុងនោះអ្នកខ្លះ បានចាប់អារម្មណ៍ថា «ចែនីនជ្រុតដៃលើអីគេនឹង, ពូទិ ណាដៃមួយចំហៀងទៀត?,អាវក្រៅបងទិស្អាត៕

Related posts