ប៊ូខាវ ​ថា មិន​មាន​បញ្ហា​ជាមួយ​គុន​ខ្មែរ តែ​បែរ​ជា​សួរ​រឿង​លុយ​កាលពី​ប្រកួត​នៅ​ខ្មែរ គឺ​នៅ​ខ្វះ​លោក​រហូត​ដល់…

កាលពី​ពេល​ថ្មីៗកន្លង​ទៅនេះ អ្នក​ប្រដាល់​មួយ​ថៃ (Muay Thai)​ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​ប៊ូ​ខាវ​” បាន​ប្រកាសថា រូបគេ​មាន​សញ្ជាតិ​ថៃ​ជា​មួយ​ដើមកំណើត​ជនជាតិ​កួយ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ដូច​មនុស្ស​មួយចំនួន​បាន​អះអាង​ទាំង​ច្រឡំ​នោះ​ទេ។

បន្ថែមលើនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប៊ូខាវ បានិយាយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ​

ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំ​ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង​ I love Cambodia»។

បន្ថែម​លើ​នេះ ឧកញ៉ា ​​ចិត្ត​ធម៌​ខាងលើ ​បាន​បង្ហោះ​រូប​ថត​​ ក្រោម​ផុស​របស់ខ្លួន ហើយ​នៅលើរូបថត​វិឡារនោះ បាន​សរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»។ ក្រោយពីឃើញបែបនេះ ស្រាប់តែ ប៊ូខាវ ស៊ែរព័ត៌មានថៃមួយ ចូលទំព័រហ្វេសប៊ុករបស់ខ្លួន ហើយពោលពាក្យជាភាសាថៃ ដែលមានន័យជាភាសាខ្មែរថា «សូមមេត្តាប្រោសប្រណីផង»។

ដោយមិនអស់ចិត្តនៅយប់ថ្ងៃដដែលនេះ ប៊ូខាវ បានបង្ហោះរូបថតជាច្រើនសន្លឹក ពេលខ្លួនមកប្រកួតនៅខ្មែរ ហើយពោលពាក្យ ដែលមានន័យថា «លោកខ្លួន​ឯង​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គុន​ខ្មែរ ឬ​ប្រជាជន​ខ្មែរ​ទេ។ តែរឿងមួយ ដែល​ដក់ជាប់ក្នុងចិត្តនោះ​គឺ ខ្ញុំ​សូម​សំណូមពរ​ដល់​គណៈ​គ្រប់គ្រង​ប្រដាល់​កម្ពុជា ជួយ​តាម​ដាន​ថ្លៃ​ប្រដាល់​របស់​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ផង​ កាលពី​ចូលរួម​ប្រកួត​ World fight tournament​​ លើក​ចុង​ក្រោយ គឺ​នៅ​ខ្វះ​​ 2.2 លាន​បាត​ទៀត។ ដូច្នេះ​ក្នុង​ឱកាស​នេះ ជួយ​អនុគ្រោះ​ផង​បាទ»៕

Related posts