និយាយដល់ឈ្មោះ អ្នកនាង ចោម ច័ន្ទ ប្រិយមិត្តភាគច្រើន ច្បាស់ជានឹកឃើញភ្លាមថា កន្លងមក នាងបានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។
កាលពីប៉ុន្មានខែមុន ក្នុងឆ្នាំចាស់, អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ចោម ច័ន្ទ បាននាំប្ដីរបស់ខ្លួន ជាមួយ ដេននី ក្វាន់, ល្អហួស រួមនឹងកូនស្រី ទៅចូលរួមមង្គលការប្អូនជីដូមួយ នៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ព្រាតតែម្ដង។
និយាយពីកូនស្រីរបស់ខ្លួនវិញ កន្លងមក មិនដែលឃើញ ចោម ច័ន្ទធ្វើការបង្ហាញមុខនោះឡើយ ដល់ពេលបង្ហាញមុខ ស្រាប់តែមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានអ្នកខ្លះលើកឡើងថា ពួកគេជាម្ដាយ និងកូនមែន តែមើលទៅដូចជាបងប្អូននឹងគ្នាអញ្ចឹង។
បន្ថែមលើនេះ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហោះរូបជាមួយកូនក្រមុំរបស់ខ្លួនចំនួន២សន្លឹក ហើយពោលពាក្យថា «រាងគេស្អាតមកពីគេមានអាថ៌កំបាំង ទាយមើលថាអី?»។ តាមរយៈរាងដ៏ស្វែលរបស់កូនចោម ច័ន្ទ ធ្វើឲ្យអ្នកគាំទ្រ ទប់ចិត្តមិនជាប់ចូលខំមិនព្រាតថា «រាងកូនគេ, កូនក្រមុំរាងស្អាតណាស់ចែឡាំយ៉ង, រាងកូនស្អាតតែមុខចាញ់ម៉ាក់ៗទេ»៕