កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកប្រដាល់មួយថៃ (Muay Thai)ដ៏ល្បីល្បាញ ឈ្មោះ សម្បត្តិ “ប៊ូខាវ” បានប្រកាសថា រូបគេមានសញ្ជាតិថៃជាមួយដើមកំណើតជនជាតិកួយ មិនមែនជាពលរដ្ឋខ្មែរដូចមនុស្សមួយចំនួនបានអះអាងទាំងច្រឡំនោះទេ។
បន្ថែមលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ប៊ូខាវ បានិយាយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។
ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ
ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia»។
បន្ថែមលើនេះ ឧកញ៉ា ចិត្តធម៌ខាងលើ បានបង្ហោះរូបថត ក្រោមផុសរបស់ខ្លួន ហើយនៅលើរូបថតវិឡារនោះ បានសរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»។ ក្រោយពីឃើញបែបនេះ ស្រាប់តែ ប៊ូខាវ ស៊ែរព័ត៌មានថៃមួយ ចូលទំព័រហ្វេសប៊ុករបស់ខ្លួន ហើយពោលពាក្យជាភាសាថៃ ដែលមានន័យជាភាសាខ្មែរថា «សូមមេត្តាប្រោសប្រណីផង»។
ដោយមិនអស់ចិត្តនៅយប់ថ្ងៃដដែលនេះ ប៊ូខាវ បានបង្ហោះរូបថតជាច្រើនសន្លឹក ពេលខ្លួនមកប្រកួតនៅខ្មែរ ហើយពោលពាក្យ ដែលមានន័យថា «លោកខ្លួនឯងមិនមានបញ្ហាអ្វីជាមួយគុនខ្មែរ ឬប្រជាជនខ្មែរទេ។ តែរឿងមួយ ដែលដក់ជាប់ក្នុងចិត្តនោះគឺ ខ្ញុំសូមសំណូមពរដល់គណៈគ្រប់គ្រងប្រដាល់កម្ពុជា ជួយតាមដានថ្លៃប្រដាល់របស់ខ្ញុំនៅស្រុកខ្មែរផង កាលពីចូលរួមប្រកួត World fight tournament លើកចុងក្រោយ គឺនៅខ្វះ 2.2 លានបាតទៀត។ ដូច្នេះក្នុងឱកាសនេះ ជួយអនុគ្រោះផងបាទ»។
ងាកមក ឧកញ៉ា ឌួង ឆាយ ក្រោយឃើញភាពអំនួតរបស់ប៊ូខាវ លោកក៏បានបង្ហោះសារថា «មនុស្សអំនួតដូចប៉ូខាវខ្ញុំឃើញដួលច្រើនហើយដូចករណីConor McGregoror បាក់កជើងលើសង្វៀនម៉ង។ បារមីបុព្វបុរសខ្មែរ និងប្រាងប្រាសាទអង្គរវត្តសាកសិទ្ធិណាស់»៕