កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកប្រដាល់មួយថៃ (Muay Thai)ដ៏ល្បីល្បាញ ឈ្មោះ សម្បត្តិ “ប៊ូខាវ” បានប្រកាសថា រូបគេមានសញ្ជាតិថៃជាមួយដើមកំណើតជនជាតិកួយ មិនមែនជាពលរដ្ឋខ្មែរដូចមនុស្សមួយចំនួនបានអះអាងទាំងច្រឡំនោះទេ។
ដោយមិនអស់ចិត្តនៅក្នុងសន្និសីទសារព័ត៌មានមួយ ប៊ូខាវ បានិយាយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។
ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ
ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia»។
បន្ថែមលើនេះ ឧកញ៉ា ចិត្តធម៌ខាងលើ បានបង្ហោះរូបថត ក្រោមផុសរបស់ខ្លួន ហើយនៅលើរូបថតវិឡារនោះ បានសរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»។
ងាកមក អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅអេដមីន ជីងចក់ វិញ គ្រាន់តែទទួលដំណឹងនេះភ្លាម ស្រាប់តែ លោកបានបង្ហោះសារបែបលេងសើច ហាក់ចង់ដាស់តឿនសារតីកូនខ្មែរថា «ចង់វ៉ៃ១ស្មើរជាមួយ ប៊ួ ខាវ»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ទោះបីចាញ់ក៏ដោយ ខ្ញុំមិនអោយបុគ្គល ប៊ូខាវ មកប្រមា,,,ថគុនខ្មែរយើងជាដាច់ខាត»៕