ឧកញ៉ា​ស្រី ចាន់ថន ត្រៀម​វិឡារ​តម្លៃ​២៧​ម៉ឺន​ដុល្លារ ​ទុក​ជូន​កីឡាករ​គុន​ខ្មែរ​ណា ​ដែល​អាច​ផ្ដួល​ ប៊ូ​ខាវ និង​ថវិកា​បន្ថែម​រហូត​ដល់…​

កាលពី​ពេល​ថ្មីៗកន្លង​ទៅនេះ អ្នក​ប្រដាល់​មួយ​ថៃ (Muay Thai)​ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​ប៊ូ​ខាវ​” បាន​ប្រកាសថា រូបគេ​មាន​សញ្ជាតិ​ថៃ​ជា​មួយ​ដើមកំណើត​ជនជាតិ​កួយ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ដូច​មនុស្ស​មួយចំនួន​បាន​អះអាង​ទាំង​ច្រឡំ​នោះ​ទេ។

ដោយ​មិន​អស់​ចិត្ត​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ប៊ូខាវ បានិយាយថា «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ»។

ការនិយាយបែបនេះ ធ្វើឲ្យ ឧកញ៉ាស្រី ចាន់ថន មានប្រតិកម្ម ហើយចែករំលែកវីដេអូ និយាយខាងលើនេះ នៅថ្ងៃទី២ ខែកុម្ភៈ អមដោយការប្រកាសថា «ជាសំដីចេញពីមាតុប៊ូខាវ​ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ​

ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​
ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវិឡារមួយឡានមួយ និងថវិកា​បន្ថែមប្រចាំរយៈពេល១០ឆ្នាំ​ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង​ I love Cambodia»។

បន្ថែម​លើ​នេះ ឧកញ៉ា ​​ចិត្ត​ធម៌​ខាងលើ ​បាន​បង្ហោះ​រូប​ថត​​ ក្រោម​ផុស​របស់ខ្លួន ហើយ​នៅលើរូបថត​វិឡារនោះ បាន​សរសេរច្បាស់ៗថា «ផ្ទះវិឡារតម្លៃ២៧ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរ យកឈ្នះប៊ូខាវបាន»៕

Related posts