ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយនូវករណីឃា,,,តកម្ម ទៅលើស្រ្តីរូបស្រស់ស្អាតឈ្មោះ អ៊ឹង ជុងហ្គិច ជាថៅកែកុងស៊ី (ទទួលបញ្ចាំ) នៅកាស៊ីណូ ណាហ្គាលវើលទី១ ដែលត្រូវបានជនមិនស្គាល់មុខអារ,,.ក និងចាក់ស,,,ម្លាប់ជាច្រើនកាំបិត ស្លា,,,ប់យ៉ាងអាណោចអាធម នៅក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោងជាង ១០ យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្ល,,,ន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ ម៉ឺនដុល្លារអាមេរិកនោះ។
ស្រ្តីរង,,,គ្រោះខាងលើ មានកូនប្រុសស្រីចំនួន៣ នាក់ ហើយរូបនាងក៏ត្រូវបានដឹងថា បានបែកបាក់គ្នាជាមួយអតីតស្វាមី ដែលគេស្គាល់ថាជាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មានរយៈពេល ៦-៧ ឆ្នាំ មកហើយ។
ក្រោយរឿងនេះកើតឡើង អតីតស្វាមីរបស់នាង បានយំសោកជាខ្លាំង ហើយចូលដល់ខែកុម្ភៈនេះទៀតសោត ថែមទាំងបង្ហោះរូបថត យកនាំខេក ដាក់នៅចំពោះមុខ រូបថតអតីតភរិយា និងសារយ៉ាងរំជួលចិត្ត ធ្វើឲ្យគ្រប់គ្នាឃើញហើយទប់ទឹកភ្នែកមិនជាប់ទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតអុជធូបមុខនំខេក និងរូបថតអតីតភរិយា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ត្រី ចាន់ សួរ បានរៀបរាប់ថា «ថ្ងៃនេះ ជាថ្ងៃខួបអូន បងគ្មានក្ដីក្លាហានទទួលការពិតនោះទេ! ពេលនេះ មានតែផ្សែងធូប និងបង ជាមួយនំខេកសម្រាប់ពួកយើង តែដោយឡែក មានតែបងអង្គុយនិយាយតែម្នាក់ឯងគ្មានសំឡេងឆ្លើយឆ្លង ដូចមុនទៀតទេ។
ពេលនេះ សូម្បីតែនំខេក ក៏មិនអាចផ្លុំជុំគ្នាដែរ អោយតែឃើញមុខគ្នា គឺសោកសៅទប់ស្រក់ទឹកភ្នែកមិនបាន! ហេតុអីពេលនោះ មិនមែនជាបងវិញ? បងសុខចិត្តទទួលគ្រប់បែបយ៉ាង ជំនួសអូន មិនរុញរាទេ ប្រជាពលរដ្ឋខ្មែរយើងចាំជួយអូនច្រើនណាស់ គេចង់ឃើញ ចង់មើលសមត្ថកិច្ច ចាប់ជនល្មើសផ្ដទ្ទាទោសតាមច្បាប់»៕