លោកអ្នក បានជ្រាបរួចមកហើយថា បច្ចុប្បន្ននេះ លោកស្រី ទ្រី ដាណា កំពុងតែកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញលើការងារមនុស្សធម៌ ហើយការងារ រកស៊ី មុខជំនួញរបស់អ្នកស្រីទៀតសោត កំពុងជោគជ័យខ្លាំងផងដែរ។
ក្នុងឱកាសចូលឆ្នាំចិនកន្លងទៅនេះ, អ្នកស្រី ទ្រី ដាណា បានធ្វើការចែកអាំងប៉ាវជាច្រើនដល់កំពូលអ្នកគាំទ្ររបស់ខ្លួន (Top Fan) ជាហេតុធ្វើឲ្យសន្ទុះនៃការតាមដានអ្នកស្រី កាន់តែខ្លាំងក្លាឡើង ដោយសារមានអ្នកចង់ក្លាយជាTop Fanបន្តទៀតនោះ។
ក្រោយពីមានសន្ទុះនៃការគាំទ្រច្រើននោះ, កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកស្រី បានប្រកាសដំណឹងរីករាយ ថា «អរគុណហ្វេនៗទាំងអស់គ្នា ដែលគាំទ្រចែដាណា រហូតជាប់លេខ៣ នៅលើហ្វេសប៊ុកកម្ពុជា»។
ដោយឡែក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកស្រី បានប្រកាសដំណឹងល្អមួយទៀតសម្រាប់កំពូលអ្នកគាំទ្រខ្លួនថា «នាងខ្ញុំ នឹងចែករង្វាន់ Top Fan ប្រហែលមួយម៉ឺនដុល្លារទៀត នៅថ្ងៃទី៦ ខែកុម្ភៈ ២០២៣នេះ អ្នកបានរង្វាន់ធំជាងគេ 1000$ និង 500$ ហើយចាប់ឈ្មោះភ្លាមៗ ក្នុងការឡាយតែម្ដង នៅក្នុងកម្មវិធីនេះ
លក្ខខណ្ឌ ចាំទស្សនាការឡាយវីដេអូ នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ។
ហេងហេងទាំងអស់គ្នា»៕