លែងជំទាស់រឿង កូន​ស្រី ដើរ​តាម​គន្លង​របស់​ខ្លួន, សាពូន មីដាដា រំលឹក​ពេល​លោក​អាយុ​១២​ឆ្នាំ ដើរ​ឃ្វាលគោ​តាម​វាលស្រែ​ច្រៀង​តែ​បទ…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ, អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដ៏​ល្បី លោក កៅ សីហា បាន​ប្រកាស​យក​កូនច្បង​របស់​អ្នកនាង​ សឿ សុធា​រ៉ា និង តារា​ចម្រៀង សាពូន មីដាដា យក​មក​កែច្នៃ​ឲ្យ​មាន​ពន្លឺ​ចែងចាំង ធ្វើ​ឲ្យ​មហាជន​សាទរ​យ៉ាង​ខ្លាំង។

ងាក​មក លោក សាពូន មីដាដា នៅ​យប់​ថ្ងៃ​ដដែល​នោះ បាន​បង្ហាញ​អារម្មណ៍​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ នៅ​ពេល​កូនស្រី​ច្បង ច្រៀង​ចម្រៀង​ផ្ញើ​ឲ្យ​លោក​ស្ដាប់​។ ទោះ​យ៉ាង​ណា លោក មិន​ចង់​ឲ្យ​កូនស្រី​ដើរ​លើ​វិថី​សិល្បៈ​ដូច​លោក​នោះ​ឡើយ។

ក្រោយ​មក​, តារា​ចម្រៀង សាពូន មីដាដា ទំនងជា​ផ្លាស់ប្ដូរ​គំនិត​របស់ខ្លួនវិញ​​ ដោយលោក បានបង្ហោះរូបថត១សន្លឹកបង្ហាញពីសកម្មភាពកូនៗកំពុងដេញហ្គីតា អម​ដោយសារ​បញ្ជាក់​ប្រាប់​ថា «កូនសិស្ស​ថ្មី ចាប់ផ្ដើម​រៀន​ពី​ពេល​នេះ​ទៅ​ហើយ»។

បន្ថែម​លើ​នេះ នៅថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​ បាន​បង្ហោះ​ចម្រៀង​១​បទ ដែល​កូនស្រី​ច្រៀង​ផ្ញើ​មក​ឲ្យ ហើយ​រៀបរាប់​ថា «កូនស្រី​ផ្ញើ​ឲ្យ​ពុក​ទៀត​ហើយ ស្អែក​ឯណោះ​ទេ​បាន​ដល់​ថ្ងៃ​២៥ តែ​បង្ហោះ​ឲ្យ​ហើយ​តាម្រ៉ង​ទៅ មិន​មែន​ជា​បុណ្យ​ប្រពៃណី​ក្មែរ​ឡើយ តែ​ក៏​មិន​ខុស​ទាស់​អ្វី​ដែរ សូម​ឲ្យ​មនុស្ស​សត្វ​ទាំង​ឡាយ​រស់​លើ​ជម្ពូទ្វីប ( ផែនដី ) នេះ​ប្រកប​តែ​ និង​សេចក្ដី​សុខ»។

ដោយឡែក នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សាពូន មីដាដា បានបន្តបង្ហោះវីដេអូកូនស្រីច្រៀងបទរបស់លោកជាឪពុក ជាមួយនឹងការដេញហ្គីតា ហើយរៀបរាប់ថា «( កូនស្រីដេញហ្គីតា និងច្រៀងបទឪពុក ប្រែមកជាស្រីច្រៀងវិញ នារីម្នាក់ ដែលគិតដល់បង )

កាលពុកអាយុ12 ឆ្នាំប៉ុនកូន ពុកនៅស្រុកឃ្វាលគោតាមវាលស្រែស្រែកច្រៀង​ខ្វើយ​ៗតែបទ តាស៊ីន ស៊ីសាមុត កែវ សារ៉ាត ទេ ហើយ​គិតរហូតថាពេលគោមួយនឹមហ្នឹងធំបន្តិចនឹងលក់វាយកប្រាក់មកភ្នំពេញស្វែងរកក្តីស្រមៃ …. សូមបងៗអ៊ំពូមីង សណ្តាប់មុនចូលសំរាន្ត ….»៕


Related posts