ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយលោក ឌួង ឆាយ រយៈពេលប្រមាណ២ឆ្នាំមកនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនឲ្យនៅទំនេរ ឬហៅថាជាអ្នកម្ដាយSingleដដែល ដោយមិនទាន់បើកចំហបេះដូងទទួលអ្នកណាម្នាក់ឡើយ។
ផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធរបស់ពួកគេមុនលែងលះ បន្សល់ទុកនូវ កូនប្រុសស្រីចំនួន៣នាក់ ទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។
ព្រោះតែក្ដីស្រឡាញ់ចំពោះកូនៗទាំង៣ដូចគ្នានោះ, ជារឿយៗពួកគេ តែងតមានបញ្ហាជាមួយគ្នា។ តែមួយរយៈចុងក្រោយនេះ រាងស្ងប់ស្ងាត់ហើយ ដោយលោក ឌួង ឆាយ មានសិទ្ធិយកកូនមកលេងបាន១ថ្ងៃបន្ថែមទៀត សរុបចំនួន៣ថ្ងៃ គឺថ្ងៃ សុខ សៅរ៍ និង ថ្ងៃអាទិត្យ។
ដោយឡែក អ្នកនាង ដេត ម៉ាលីណា ពេលដល់វេនបានកូនមកថ្នមថែវិញនោះ, នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកនាង បានបង្ហោះរូបថតជាមួយអូនភឺល ជាច្រើនសន្លឹក ហើយពោលពាក្យសរសើរកូនថា «ម្សិលមិញ ទៅកម្មវិធីស្លៀកពាក់ផាត់មុខស្អាតភ្លាមកូនស្រី យំដូរខោអាវស្អាតដែរ សុំទៅតាមម៉ាមីដែរ អោបផងថើបផងចង់ទៅតាមម៉ាក់ចេះណាស់»។
ដោយឃើញបែបនេះ អ្នកគាំទ្រ លាន់មាត់សរសើរដែរថា «កូនភឺលចេះណាស់ដើរតាមម៉ាក់ខ្លាចម៉ាក់វង្វេងផ្លូវ, មុខដូចគ្នាស្រលាញ់អ្នកម៉ាក់អោយច្រើនណាកូនស្រី, គួរឲ្យស្រឡាញ់ណាស់, ស្រលាញ់ម៉ាក់ៗអោយច្រើនណាកូន គ្មានអ្នកណាល្អជាងម៉ាក់ៗយើងទេ ស្រលាញ់ចែ លីណា ពេញបេះដូង»៕