ឧកញ៉ា ព្រាប សុវត្ថិ បង្ហោះ​រូបថត​១​នេះ ពេល​គេ​សួរ​ថា កាល​រៀបការ​គ្រប់​អាយុ​នៅ ស្រាប់តែ​លោក​ឆ្លើយ​ថា…

រហូតមកដល់​ពេលនេះ ឧកញ៉ា​ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ទទួលបាន​ចំណងដៃ​កូនប្រុស​៣​នាក់ ប៉ុន្តែ ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​វិញ ហាក់​កាន់​តែមាន​ភាព​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​

មហាជន​ បាន​ចាត់​ទុក​គ្រួសារ​កំពូល​តារា​ចម្រៀង​រូបនេះ ជា​គ្រួសារ​គំរូ​មួយ ព្រោះ​មាន​កូន​ប្រុស​ទាំងបី​ប្រកប ដោយ​គន្លង​ធម៌ ​ហើយ​មិនដែល​លេចឮ​រឿងអាស្រូវ​ណាមួយ​កើតឡើង​នោះ​ឡើយ។

ជា​ការ​កត់សម្គាល់ រាល់​ការ​ទៅ​ចូលរួម​កម្មវិធី​នានា​រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ជាដើម លោកជំទាវ ឡុង ស្រីមុំ តែងតែ​ទៅ​ជួយ​មើល​ការខុសត្រូវ​ស្វាមី​លើ​ការរៀបចំ​សំលៀកបំពាក់​តុបតែង​មុខមាត់​ជាដើម ដូចព្រះរាជបុត្រអញ្ចឹង ហើយ​នៅ​លើ​បណ្ដាញ​សង្គម ឧកញ៉ា​ព្រាប សុវត្ថិ និង​ភរិយា ក៏​ឧស្សាហ៍ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ផងដែរ។

ដោយឡែក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះរូបថតចំនួន២សន្លឹក ហើយឲ្យអ្នកគាំទ្រធ្វើការ​ទស្សន៍ទាយ​ថា «រូបថតអនុស្សាវរីយ៍ បងប្អូនទាយមើល តើក្នុងពោះរបស់គាត់ជាកូនទីប៉ុន្មាន?»។

ដោយឃើញបែបនេះ អ្នកគាំទ្រចូលខំមិនឆ្លើយខុសៗគ្នា​ថា «ទី១, ទី២, កូនពៅ, ពៅ ព្រោះមានក្មេងនៅជិត២នាក់, បើតាមការស្មានរបស់ខ្ញុំគឺកូនទី១»។ ក្នុងចំណោមខំមិនជាច្រើននោះ មានខំមិនមួយសួរត្រង់ៗថា «បងស្រីគ្រប់អាយុទេបង កាលការ»។ ជាការឆ្លើយតប ឧកញ៉ា ព្រាប សុវត្ថិ បញ្ជាក់ថា «បាទអូនកាលការគ្រប់អាយុដូចគ្នា»។

គួរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ ហើយ​រហូត​មក​ទល់​ពេល​នេះ ទទួល​បាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែល​ជា​តារា​ចម្រៀង​ផង​ដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរីវឌ្ឍ៕ ​

Related posts