កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគ្រូបង្រៀនម្នាក់ នៅខេត្តព្រៃវែង បានបាត់បង់ជីវិត ទាំងម្ដាយ និងកូន ដោយសារតែឆ្លងទន្លេមិនរួចនោះ ជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ បងប្អូន មានសេចក្ដីសោកសង្រេងជាពន់ពេក។
ជាក់ស្ដែង គណនីហ្វេសប៊ុកឈ្មោះ Chhun Sophorn បានបង្ហោះរូបថតអ្នកគ្រូជាច្រើនសន្លឹក ហើយពោលពាក្យទាំងសោកសៅថា «ក្នុងនាមជាមិត្តរួមជំនាន់ រៀនជាមួយគ្នាដើរលេងជុំគ្នា គ្នាពិតជារ,,,ន្ធ,,ត់ចិត្តណាស់ពេលទទួលបានដំណឹងថា ស,,ម្លា,,ញ់ស្លា,,ប់ Toun Srey Nich ដោយសារស,ម្រា,,,លកូនមិនកើត គ្នាសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ សម្លាញ់ បានទៅកាន់ទីឋានបរមសុខ ហើយសម្លាញ់កើតជាតិណាៗ សូមឲ្យបានអាយុវែង»។
ជាមួយគ្នានេះ មីងរបស់ជ,,នរង,,,គ្រោះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Toun Sreyny» បានរៀបរាប់ថា «ក្មួយមីងស្អាត ឆ្លាតពូកែ មីងសោកស្ដាយណាស់ក្មួយ មិនគួរអោយជឿទេ បើជាតិក្រោយមានពិតសុំអោយក្មួយមានអាយុវែងកុំអាយុខ្លីដូចជាតិនេះទៀតក្មួយសម្លាញ់»។
បន្ថែមលើនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មីងរបស់ជ,,នរង,,,គ្រោះ បានបង្ហោះរូបថតជាច្រើនសន្លឹក រៀបរាប់ពីប្រវត្តិតស៊ូរបស់ក្មួយថា «ព្រោះតែកើតមកក្រក្នុងគ្រួសារកសិករពាក្យទូន្មានរបស់យាយតាកូន ត្រូវខិតខំរៀនសូត្រអោយមានចំណេះជាប់ខ្លួន ទើបកូនមិនលំបាកដូចតាយាយក្មួយតស៊ូរៀនរហូតបានក្លាយជាគ្រូបង្រៀនម្នាក់ ពេលនេះក្មួយបានជោគជ័យ ហើយក្មួយបានធូរធាហើយហេតុអ្វីក៏ព្រហ្មលិខិតបំបែកក្មួយចេញពីយាយតា ម្ដាយ ពូមីងលឿនបែបនេះ»។
ដោយឡែក នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មីងជ,,នរងគ្រោះ ដដែល បានបង្ហោះរូបថតលាគ្នាចុងក្រោយ ហើយពោលពាក្យយ៉ាងរំជួលចិត្តថា «ក្មួយលាហើយលារហូតលាគ្មានថ្ងៃត្រលប់លាយាយលាតាលាម្ដាយលាពូលាមីងលាបងលាប្អូនលាប្ដីលាកូនលាផ្ទះដែលក្មួយធ្លាប់រស់នៅសូមក្មួយទៅអោយបានសុខណាក្មួយសំលាញ់»។ តាមរយៈរូបថតនេះ អ្វី ដែលគួរឲ្យអាសូរនោះ ពេលឃើញទិដ្ឋភាពប្ដីពកូន លាភរិយាទាំងមិនអស់អាល័យនោះ៕