ស្អាត​ណាស់! ឃើញ​កូន​ស្រី​ពេញ​រូបរាង, អ្នកនាង យុគ ចិន្តា ​ ចេញ​ជា​ពាក្យ​កាព្យ​ផ្ដែផ្ដាំថា កូន​អើយ​កូន​ម្ដាយ…

និយាយ​ដល់​ឈ្មោះ អ្នកនាង យុគ ចិន្តា ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ជា​ពិធី​ការិនី​ដ៏​ល្បី​មួយ​រូប​ឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការរស់នៅ​របស់​អ្នកនាង​ទៀតសោត មាន​ភាព​សាមញ្ញ​ខ្លាំង​ណាស់។

បន្ថែម​លើ​ភាព​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​លើវិថីសល្បៈ, បច្ចុប្បន្ន ​អ្នកនាង​ យុគ ចិន្តា ក៏មានជំនួញពេញក្នុងដៃ ហើយអាចចាត់ទុកជាអ្នកជំនួញជោគជ័យម្នាក់ ព្រោះនាង និងកូនស្រី បានបង្កើតមុខជំនួញថ្មីជាបន្តបន្ទាប់។

និយាយដល់កូនស្រីរបស់អ្នកនាងយក់ ចិន្តា វិញ មានឈ្មោះថា យុគ ដាពេជ្រ ហៅអម បច្ចុប្បន្ន មានរូបរាងធំពេញវ័យ ក្លាយជានារីក្រមុំដ៏ស្រស់ស្អាត និងមាន​ទេពកោសល្យ​មួយរូបផងដែរ។ នៅថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបថត និងសារជូនពរយ៉ាងមានន័យថែមទៀតផង។

យុគ ចិន្តា បានជូនពរជាមួយពាក្យបណ្ដាំថា «រីករាយថ្ងៃកំណើតកូនស្រីម្ដាយ​ឆ្នាំនេះថៅកែអមពេញក្រមុំហើយ អ្នកម្ដាយជូនពរកូន សូមអោយកូនស្រីម្ដាយ ជាកូនល្អរបស់អ្នកម្ដាយជារៀងរហូត! បណ្ដាំអ្នកម្ដាយជូនដល់កូន …. – ចូលកូនខំប្រឹងសិក្សា ចំណេះគីជាទ្រព្យ – ចូរកូនប្រកាន់ខ្ជាប់ប្រពៃណី​ទំនៀមទម្លាប់​ជាស្រ្តីខ្មែរ – ចូរកូនខំថែ​កេរដំណែល ​ដែលម៉ែទុកអោយ ដោយក្ដីស្រលាញ់ពី ​អ្នកម្ដាយ របស់កូន យុគចិន្ដា ​13/06/2022»។

ដោយឡែក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ យុគ ចិន្តា បានបង្ហោះរូបថតកូនស្រីស្លៀកពាក់យ៉ាងសមសួន ហើយពោលពាក្យថា «កូនអើយកូនម្ដាយពេញរូបរាងកាយ តែងខ្លួនប្រពៃ អោយម្ដាយពេញចិត្ត ពេញភ្នែកញាតិថ្លៃ គេសរសើរស្រីមិនដាច់ពីមាត់ . កូនអមកូនម៉ែ ម្ដាយខំថ្នមថែប្រើពាក្យស្រដី កូនចេះលើកដាក់មនុស្ស់ចាស់ប្រុសស្រី នាម៉ឺនមន្រ្តីកូនចេះលំអោន ( ដោយក្ដីស្រលាញ់ពីអ្នកម្ដាយ ថៅកែអម​)»៕

Related posts