ក្រោយ​ល្បី ​ប្ដី​Chompoo Araya ចិញ្ចឹម​ស្រី​ក្មេង ​ស្រាប់តែ​ ពេជ្រ សូលីកា​ និយាយ​ត្រង់​ៗ​ចំពោះ​ខ្លួន​ឯង​ថា…​

ប្រិយមិត្ត​ពុក​ម៉ែ​បងប្អូន​ បាន​ជ្រាប​រួច​មក​ហើយ​ថា ទម្រាំ​នឹង​រក​ឃើញ​នូវ​សុភមង្គល​​​​ ,តារា​ចម្រៀង​ពេជ្រ សូ​លិ​កា បាន​ឆ្ល,ងកាត់​នូវ​ព្យុះ,,ភ្លៀង​ជីវិត​ជាច្រើន តាំងពី​អ្នកនាង​នៅ​ផលិតកម្ម​M​រហូតមកដល់​ផលិតកម្ម​រស្មី​ហង្ស​មាស។ តែកាលពីប៉ុន្មានខែមុន ​បែរ​ជា​ជួប​រឿង​បែ,,កបាក់​ជាមួយ​ស្វាមី ធ្វើឲ្យ​សុខភាព​ផ្លូ,,វចិត្ត​មិន​ល្អ​ប្រសើរ គិត​ច្រើន កើត​ទុក្ខ ដេក​មិន​លក់ ជាដើម។

ជុំវិញការបែកបាក់គ្រួសារនាពេលកន្លងមកនោះ គេមិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ឡើយ។ តែក្រោយពីស្វាមី ប្រកាសដំណឹងនេះដល់មហាជននោះ នាង បានបង្ហោះសារបញ្ជាក់ជំហរ នឹងបង្រៀនកូនប្រុសឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ

កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។

ដោយឡែក នៅ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០២៣ ​​ក្រោយ​​​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​​ពាក់ព័ន្ធ​ ប្តី Idol ​ជម្ភូ សង្ស័យ​ថា មានចិញ្ចឹមស្រីក្មេង ជាសិស្សសាលា ជួលផ្ទះអោយនៅ ហួងហែងស្រលាញ់ស្រីក្មេងខ្លាំង អោយអង្គរក្សតាមមើលថែនោះ ស្រាប់តែពេជ្រ សូលីកា បង្ហោះសារ១ប្រយោគគួរឲ្យចាប់អារម្មណ៍។

ពេជ្រ សូលីកា បានបង្ហោះសារនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា «Chompoo Araya នៅគេក្ប,,ត់ ចុះទម្រាំ Pich Solikah ដូចយើង»។ តាមរយៈនេះ អ្នកគាំទ្រ ចូលខំមិនព្រាតថា «បើគេចង់ក្ប,,ត់កុំថាឡើយ chompoo Araya ទោះបី ចែrose ក៏គេក្ប,,,ត់បានដែរ, ចុះទម្រាំហ្វេន Pich Solikah មុខដូចកំប៉ុងគោជាន់, អ្នកចោល​ Pich Solikah គឺ​ច្រលំ​ពេជ្រថា ដុំថ្មហើយ, គិតច្រើនមេស មនុស្សប្រុស នៅមានល្អច្រើនទៀត»។

គួរបញ្ជាក់ថា មុនបង្ហោះសារដូចខាងលើ ពេជ្រ សូលីកា បានបង្ហោះរូបថតខ្លួនឯងជាច្រើនសន្លឹក ហើយពោលពាក្យថា «គ្មានអ្វីដែលទៀងទាត់ឋិតថេរនោះទេ
យើងគួរតែងាកមកចាប់អារម្មណ៍លើខ្លួនឯងវិញ ទោះអ្នកដទៃធ្វើអោយយើងឈឺចាប់
តែយើងក៏មិនអាចបំផ្លាញខ្លួនឯងនោះដែរ Enjoy your freedom life»៕

Related posts