ប្រិយមិត្ត បានជ្រាបរួចមកហើយថា កញ្ញា មាស នីតា ដែលល្បីល្បាញដំបូង តាមរយៈការCoverបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក»នោះ បានចូលរួមប្រឡងក្នុង កម្មវិធីCambodian Idol រដូវកាលទី៤ ហើយបានជាប់ជាបន្តបន្ទាប់រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ទោះជាធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែទទួលបានសំឡេងសារតិចជាងគេមែន តែមាស នីតា បានទទួលឱកាសចេញរកលុយជាបន្តបន្ទាប់តាមរយៈការថតឲ្យសម្អាងការ។ ជាពិសេសទៀតនោះ នាង បានសម្រេចក្ដីស្រមៃរបស់ខ្លួនក្លាយជាតារាចម្រៀង មានគេស្គាល់ច្រើន ហើយបានច្រៀងជាមួយអតីតគណៈកម្មការថែមទៀតផង។
ទោះយ៉ាងណា មួយរយៈមុននេះ មាស នីតា បានជួបព្យុះភ្លៀង ធ្វើឲ្យប្រជាប្រិយភាពរបស់នាងរាងធ្លាក់ចុះបន្តិច។ តែនាងមិនតបតច្រើននោះឡើយ ហើយក៏ស្ងាត់ៗរហូតមកដល់ពេលនេះ ស្រាប់តែបង្ហោះរូបថតវិឡារជាច្រើនសន្លឹក ហើយដាក់Captionជាភាសាអង់គ្លេសថា «See you»។
មុននឹងបង្ហាញវិឡារនេះដែរ នាងក៏បានសម្ងំកែកុនច្រមុះ និងបបូរមាត់របស់ខ្លួន ដែលធ្វើលើកមុន ម្ដងទៀត។ ជាលទ្ធផល ឃើញថា រួចរាល់ហើយ ហើយឃើញថា មិនអាក្រក់មើលដូចមុននោះទេ ជាហេតុធ្វើឲ្យសម្រស់របស់នាងប្រែជាស្អាត ប្លែកតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថត មាស នីតា មុន និងក្រោយ កែកុន ជាច្រើនសន្លឹក នៅយប់ថ្ងៃទី៣០ ខែមករា, ទំព័រហ្វេសប៊ុកឈ្មោះ«Pi Song» បានរៀបរាប់ថា «ដំណាក់កាលស្រីស្អាត Meas Nita
___________________________បងប្អូនដែលធ្លាប់ស្គាល់ ឬធ្លាប់ឃើញគាត់ពីមុន ពិសេសកាលគាត់ឡើងប្រលងកម្មវិធី Cambodian Idolពិតជាដឹងហើយថាសភាពច្រមុះ និងបបូរមាត់គាត់យ៉ាងណា…គឺដោយសារគាត់ធ្វើពីមុន កាត់សាច់បបូរមាត់លើស និងច្រមុះក្រហម ផ្អៀងរូបភាពចុងក្រោយជារូបភាពបច្ចុប្បន្នបន្ទាប់ពីបានកែខៃ ជួយគាត់រួចពីមជ្ឈមណ្ឌលកែសម្ផស្សត្រាស់មី»។
ដោយឃើញបែបនេះ មាស នីតា បានស៊ែរផុសខាងលើនេះ ហើយប្រាប់យ៉ាងខ្លីថា «អូនប្រែហើយ ដោយ TRUST ME CLINIC»។ តាមរយៈនេះ អ្នកគាំទ្រ លាន់មាត់សរសើរថា «ស្អាតណាស់បង, នៅក្រៅបានដឹងថា ស្អាតសាហាវបងប្អូន»៕