ទើប​កើត​បាន​៤៩​ថ្ងៃ​សោះ, តនៗ កូន​Love Riya ត្រូវ​ដក​ដង្ហើម​តាម​មាត់, អាណិត​កូន​ពេក លោក ហេង គីមហៀង ពោល​ពាក្យ​ថា…

អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដោយ​គិត​មក​ដល់​ពេលនេះ មាន រយៈពេលប្រមាណ១ឆ្នាំហើយ។​

ក្រោយ​រៀបការ​​ពួកគេ ក៏​មាន​ដំណក់​ឈាម​រួមគ្នា ជា​កូន​ប្រុស។ បន្ទាប់​ពី​ពពោះ​រយៈពេល​ប្រមាណ​៩​ខែ, អ្នកនាងLove Riya ​ បាន​វះ,កាត់​សម្រាល​កូន​ប្រុសនោះ ​ដោយ​ជោគជ័យ កាលពីថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២២ ដោយ​ដាក់ឈ្មោះថា ​​​​ ហៀង​ អារីយ៉ាផាយុ​ ​ ហៅ​តនៗ។

ហៀង​ អារីយ៉ាផាយុ​​ ត្រូវ​បានLove Riya និងស្វាមី ​​ធ្វើ​ពិធី​បង្កក់ ​ចេញ​ខែ​យ៉ាង​អធិកអធម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ តែអ្វីដែលគួរឲ្យបារម្ភ ពេលនេះ ហៀង​ អារីយ៉ាផាយុ មានអាយុ៤៩ថ្ងៃ ស្រាប់តែមាន​អាការៈ​ផ្ដាសាយ គួរឲ្យបារម្ភ។

បង្ហោះភ្ជាប់ជាមួយរូបថតកូនប្រុសកំពុងដេកឈឺនៅថ្ងៃទី៣១ ខែមករា ចេញពី​បាងកក ប្រទេសថៃ, លោក ហេង គីមហៀង បានពោលពាក្យបង្ហាញក្ដីបារម្ភថា «អាណិតកូនខ្លាំងណាស់ ទើបតែកើតអាយុទើបតែបាន49ថ្ងៃសោះ ឥលូវ​ ផ្ដាសាយ​ ក្អក​ ឡើង​ស្លេះ​ ដកដង្ហើម​តែ​តាមមាត់ទេពិតជាអាណិតគាត់ខ្លាំងណាស់​(យើងជាមនុស្សធំពេលដែលផ្ដាសាយម្ដងៗពិបាកណាស់ហើយទម្រាំគ្នានៅតូច)ប៉ាជូនពរអោយកូនឆាប់ជាណាកូនសម្លាញ់​»។

តាមរយៈនេះ មានការផ្ដល់យោបល់ថា «បើស្លេះខ្លាំងកុំទុកយូរ គួរទៅអោយពេទ្យធ្វើចលនា ជៀសវាង​មានគ្រោះថ្នាក់ ខ្ញុំមាន​បទពិសោធន៍​ហើយ ​បើ​តិចតួច​ឧស្សាហ៍​ឆ្ពុង​សេរ៉ូមប្រៃ, ទៅធ្វើចលនាស្លេះនៅ ពេទ្យកុមារជាតិទៅបងជំនាញពូកែ កូនខ្ញុំវិញស្ទះស្លេះឡើចង់​ត្រដរ​ខ្យល់ឡើង​បញ្ឈរ​ភ្នែក, កូនតូចត្រូវប្រយ័ត្ន ពេលកាន់ត្រូវលាងដៃស្អាតនិង​កុំថើបពេក ពិសេសជិតមាត់កូនព្រោះក្មេងតូចផ្សេងធំផ្សេង»។ ក្រោយ​ពី​មាន​ការ​ផ្ដល់​យោបល់​ហើយ​នោះ លោក​ ហេង គីមហៀង បាន​ធ្វើ​ការ​អរគុណ និង ​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​ថា ​​«បាទអរគុណណាស់បង ឥលូវកំពុងតែត្រៀមយកទៅពេទ្យឥលូវហើយបង»៕

Related posts