មិន​គួរ​ចឹងសោះ​! ចៅ ម៉ែ យំ​គគ្រូក ក្រោយ​ក្បួន​ហុងស៊ុយ ​បង្រៀន​ហ្វ្រី បែរជា​ជួប​រឿង​បែបនេះ​ ក៏​រៀប​រាប់ទាំង​អួល​ដើម​.​កថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ស្គាល់​រួច​មក​ហើយ​នូវ ចៅ​ម៉ែ ដែល​ជា​គ្រូ​ហុងស៊ុយ ដ៏​ល្បី​មួយ​រូប ធ្លាប់​ធ្វើការ​ទស្សន៍ទាយ​ឲ្យ​លោក ឌួង ឆាយ និង​អតីត​ភរិយា​ថា មិន​បែក​គ្នា​នោះ ហើយ​ ពេល​កន្លង​មក ក៏​ដូច​ថ្មីៗ​នេះ ក្បួន​ហុងស៊ុយ​របស់​នាង ខំ​បង្រៀន​​គេ ​តាម​ហ្វេ​ស​ប៊ុ​ក​ដោយ​មិន​គិតថ្លៃ​បែរជា​ជួប​រឿង​ដ៏​ហួសចិត្ត​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ ចៅ​ម៉ែ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​វិមាន​រចនា បាន​ឡាយ​វីដេអូ រៀបរាប់​​ រឿង​ក្បួន​ហុងស៊ុយ​ ​ខំ​បង្រៀន​គេ​ ​ដោយ​ឥតគិតថ្លៃ ចេញពី​បេះដូង បែរជា​ត្រូវ​ក្រុម​ជន​អគតិ​មួយ​ចំនួន​ចង់​បំផ្លាញ​ក្រុមហ៊ុន​របស់​ខ្លួន​ទៅវិញ ហើយ​អ្នកខ្លះ​ថែមទាំង​គំរាម​សម្លាប់​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល ដែល​មាន​មនុស្ស​ខ្លះ​មើល​មិន​ឃើញ​អំពើ​ល្អ​របស់​ខ្លួន ស្រាប់តែ​លោក​បង សេង ប៊ុនធឿន មើលឃើញ ទើប​ធ្វើ​ឲ្យ​ចៅ​ម៉ែ រំភើប​ពេក រហូត​ស្រក់​ទឹកភ្នែក​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​។ នៅក្នុង​វីដេអូ យំ​រៀបរាប់​នេះ ចៅ​ម៉ែ បាន​ដាក់​Caption​ថា «​ចៅ​ម៉ែ​មក​វិញហើយ​ចៅ​ម៉ែ​សុំ​ក្រាប​សំពះ​លោក​បង សេង ប៊ុនធឿន ពី​ចម្ងាយ ដោយ​បេះដូង​ក្នុងនាម​ជា​កូន​ខ្មែរ​ ដែល​រស់​ក្រោម​ម្លប់​ព្រះធម៌​ជាទី​ពឹង សាធុ​សាធុ​សាធុ​ចៅ​ម៉ែ​ម្ចាស់​វិមាន​រចនា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ព្រះតេជព្រះគុណ សេង ប៊ុនធឿន បាន​បង្ហោះ​រូបថត​ចៅ​ម៉ែ ជាច្រើន​សន្លឹក អម​ដោយសារ​លើក​សរសើ​រថា «​មិនដែល​មើល Live គ្រូ​ហុងស៊ុយ​ទេ​ពីមុនមក ប៉ុន្តែ​អូស​កាត់​ដោយ​ចៃដន្យ​ក្រោយ​ឆាន់ចង្ហាន់​ត្រង់​រួច​គេ​ហៅ​គាត់​ថា « ចៅ​ម៉ែ »​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បួន ហុងស៊ុយ ដែល​គាត់​លើកឡើង​គឺជា​មេរៀន​របស់​ព្រះពុទ្ធ មាន​ហេតុ បច្ច័យ ផល​។ ផល​កើតចេញ​អំពី​ហេតុ ស្តាប់​ហើយ​យល់ឃើញថា ឧបនិស្ស័យ​គាត់ ខ្ពស់​ណាស់ ជ្រៅជ្រះ​ណាស់ ត្រឹមត្រូវ​ណាស់ បើ​មិន​ជឿ​ស្តាប់​គាត់​ទៅ​។​ បញ្ជាក់ អាត្មា​អត់​ដែល​ស្គាល់​គាត់​ទេ ប៉ុន្តែ​អំពើ​ល្អ​គាត់ ការយល់ដឹង​របស់គាត់ គួរ​ជាទី​ជ្រះថ្លា និង​កោតសរសើរ៕»​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ជាង​ហ្នឹង​ទៀត​នោះ សូម​ប្រិយមិត្ត​ទាំងអស់ ទស្សនា វីដេអូ របស់​ចៅ​ម៉ែ ឡាយ​ យំ​រៀបរាប់​យ៉ាង​លម្អិត​ ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ ដូច​ខាង​ក្រោម ទាំង​អស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment