ប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា ក្រោយពីលែងលះជាមួយអតីតភរិយា អ្នកស្រី ទ្រី ដាណា រួចមក ពូម៉ៅ បានរស់នៅ ប្រើជីវិតយ៉ាងសាមញ្ញ ពោរពេញដោយក្ដីសុខ ដោយពេលខ្លះឃើញលោក ជិះម៉ូតូ ដើរហើរធម្មតា បើទោះបច្ចុប្បន្ន លោកនៅតែមានឡានទំនើបជិះក៏ដោយចុះ។
ងាកមកការហូបចុកវិញក៏សាមញ្ញដែរ ដោយធ្លាប់តែមានគេធ្វើម្ហូបឲ្យស្រាប់ៗ ម្ហូបពាសពេញតុ តែពេលរស់នៅក្នុងជីវិតជាពោះម៉ាយនោះវិញ ពេលខ្លះក៏ធ្វើម្ហូបខ្លួនឯង ហើយពេលខ្លះក៏ម្ដាយជាទីស្រឡាញ់ធ្វើម្ហូបឲ្យហូបយ៉ាងឈ្ងុយឆ្ងាញ់។
និយាយដល់ម្ដាយវិញ កន្លងមក បើទោះអតីតភរិយាយល់យ៉ាងណាក៏ដោយ តែសម្រាប់ពូម៉ៅ ជាកូន ពិតជាមានក្ដីស្រឡាញ់ចំពោះអ្នកមានគុណរូបនេះខ្លាំងណាស់ ដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់ ធ្វើឲ្យអ្នកគាំទ្រពិតជាស្ញប់ស្ញែងចំពោះទឹកចិត្ត និងការដឹងគុណរបស់ពូម៉ៅខ្លាំងណាស់។
ដោយឡែក ក្នុងឱកចូលឆ្នាំចិនកាលពីប៉ុន្មានថ្ងៃមុននោះ គេគ្រប់គ្នាដើរលេងសប្បាយ ពូម៉ៅ វិញ មិនបានដើរទៅណាឡើយ ដោយជាប់កំដរម្ដាយនៅពេទ្យ។ នៅពេលនេះ សុខភាពម្ដាយរបស់ពូម៉ៅ បានល្អប្រសើរហើយ កំពុងសម្រាកនៅផ្ទះ ក្រោយ ធ្លាយក្រពះ ត្រូវវះ,,កាត់នោះ។
ងាកមកឪពុកវិញ ពូម៉ៅ ក៏មានក្ដីស្រឡាញ់ជាខ្លាំង ដូចគ្នា ហើយថ្មីៗកន្លងទៅ លោកទើបតែរំលឹកពីពាក្យទូន្មានប្រៀនប្រដៅរបស់ឪពុក។ ពេលនេះ ទាំងឪពុក ទាំងម្ដាយរបស់លោក មានសភាពចាស់ ទ្រុឌទ្រោមដូចគ្នា ហើយក្នុងនាមជាកូនល្អលោក និងបងប្អូនផ្សេងទៀត បានមើលថែពួកគាត់យ៉ាងល្អ និងយកចិត្តទុកដាក់។
ជាក់ស្ដែង ថ្មីៗនេះ ឪពុករបស់លោកចាស់ទ្រុឌទ្រោម ខ្សោយកម្លាំង, ពូម៉ៅ មិនមែនជាគ្រូពេទ្យអីទេ តែលោក អាចចាក់ថ្នាំសម្រាប់ឪពុកបានថែមទៀតផង។ បង្ហោះភ្ជាប់ជាមួយរូបថតចាក់ថ្នាំឲ្យឪពុក ពូម៉ៅ ពោលពាក្យថា «មិនមែនពេទ្យទេ តែអាចចាក់ថ្នាំអោយប៉ាបាន ថ្នាំកម្លាំង»៕