តារា​ចម្រៀង​អែប​កៀន! ​នាយ ក្រាន់ ច្រៀង​មួយ​បទ​នេះ ពី​លើ​អាកាស​ ​ឡើង​រណ្ដំ​ ​រហូត​គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ហើយ​លាន់​មាត់​ថា…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា នាយពែកមីជា​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា ​មាន​បង​ប្អូន​បង្កើត​២​នាក់ ដែល​ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​វិថី​សិល្បៈ គឺ​នាយ គ្រឿន និង​នាយ ក្រាន់ ដោយ​ពួកគេ​សុទ្ធសឹងតែ​វិវឌ្ឍ​ចេញ​ពី​កម្មករ​ធ្វើ​សំណង់​ដូចគ្នា។

និយាយ​ពី​នាយ​ក្រាន់ ដែល​ជា​ប្អូន​ប្រុស​ពៅ​របស់​នាយ​ពែកមី​នោះ មិន​ត្រឹមតែ​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​នោះ​ទេ រូបគេ ថែម​ទាំង​មាន​សមត្ថភាព​ច្រៀង​ដូច​ទៅ​នឹង​តារា​ចម្រៀង​អាជីព​អញ្ចឹង ជា​ហេតុ​ធ្វើឲ្យ​អ្នក​គាំទ្រ តែងតែ​លាន់មាត់​សរសើរ។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធី «អ្នកជិតខាង» ក្រោយពីនិយាយរៀបរាប់​ពី​បុគ្គលិកលក្ខណៈ​បងប្អូន​របស់​ខ្លួនហើយនោះ នាយ​ក្រាន់ បាន​បង្ហើ​សំនៀង​មួយ​បទយ៉ាងពីរោះ​រណ្ដំ​ស្ដាប់​ហើយ ឡើង​អន្លង់អន្លោច​តែម្ដង។

អ្វីដែលកាន់តែពិសេស និងប្លែកអារម្មណ៍ទៀតនោះ, នាយក្រាន់ បានច្រៀងបទ «ចាំចម្លើយ» ជាសំនៀងដើមរបស់ លោក ដួង វីរៈសិទ្ធ ចេញពីលើអាកាស ធ្វើឲ្យអ្នកទស្សនា បានស្ដាប់ទឹកដមយ៉ាងពីរោះហើយ ថែមទាំង​ប្លែក​អារម្មណ៍ថែមទៀត។

ដោយឃើញបែបនេះ ពួកគេចូលខំមិនព្រាតថា «នេះបានគេហៅថា អ្នកចម្រៀងសំលេងខ្ពស់, ពីរោះជាងភិទិទៀត, សំឡេង​គាត់ស្ដាប់ហើយចង់ស្ដាប់ទៀត ពីរោះពិតមែន, ចង់ធ្វើជាអ្នកចម្រៀង តែម៉ាក់អោយទៅលែង​កំប្លែង, សំឡេង​រណ្ដាំ​ល្អណាស់ ពិតៗ, តារា ចម្រៀង​អែប​កៀន និយាយមែន, ជើងអត់ជាប់ដីផងច្រៀងពីរោះ​ប៉ុណ្ណឹង​​​ហើយ ទម្រាំ​ឈរលើដីទៀត មិនដឹងពីរោះ​ប៉ុណ្ណា»៕​ សូមទស្សនាវីដេអូ ខាងក្រោម ៖



Related posts