ដើម្បី​កូន, អ្នកនាង ដេត ម៉ាលីណា ​​​ពុះពារ​គ្រប់​បែប​យ៉ាង, ថ្ងៃនេះ ប្ដូរ​ប្រូហ្វាល់ ហើយ​បញ្ជាក់​ជំហរ​ថា ខ្ញុំ​មិន​មែន​​…​

ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​លោក​ ឌួង ឆាយ រយៈពេល​​ប្រមាណ​២​ឆ្នាំ​មកនេះ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។

ជុំវិញ​រឿង​ស្នេហា​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏​តែងតែ​បញ្ជាក់​ជំហរ រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ទុក​ពេល​វេលា​រកលុយ ទុក​ពេល​សម្រាប់​កូនៗ និង​ផ្ដល់​សុភមង្គល​ឲ្យ​គ្រួសារ​ទាំងមូល​។ ការ​និយាយ​បែបនេះ ទំនងជា​អ្នកនាង រាងចាល​ហើយ​មើល​ទៅ បាន​ជា ប្រការ​ជំហរ​ម្ដង​ហើយ​ម្ដងទៀត​រឿង​រក្សា​ខ្លួន​ឲ្យ​នៅ​Single​នេះ។

ចំពោះ​រឿង​ស្នេហា​នេះ បើសិនជា​អ្នកនាង​បើក​ចិត្ត​វិញ មិនដឹងថា មាន​ប្រុសៗ​ប៉ុន្មាន​ដាក់​មក​ដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់​បេះដូង​នោះ​ឡើយ ព្រោះ​ថា អត្តចរិត ក៏​ល្អ ស្អាត ឆ្លាត ថែមទាំង​ពូកែ​រកស៊ី ជា​ស្ត្រី​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុសត្រូវ ចិញ្ចឹម​កូន​បាន​យ៉ាង​ល្អ។

ចំណុច​ល្អ​ទាំងនេះ របស់​អ្នកនាង ដេត ម៉ាលី​ណា តែងតែ​ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ ពិសេស​លើ​រូប​សម្រស់ ដោយ​ពួកគេ តែងតែ​លើក​ឡើង​ថា អ្នកនាង ដេ​ត ម៉ាលី​ណា ស្អាត​ដូច​ក្រមុំ​អាយុ​១៨​ឆ្នាំ អញ្ចឹង បើ​ទោះ​ពេលនេះ ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ និង​មាន​កូន​៣​ហើយក៏​ដោយ​នោះ។

ទោះ​យ៉ាង​ណា នៅល្ងាចថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០២៣នេះ អ្នកនាង បានប្ដូរប្រូហ្វាល់ ហើយដាក់Captionបែបដាក់ខ្លួនថា «ខ្ញុំមិនមែនមនុស្សស្រី ដែលពូកែអ្វីទេ ខ្ញុំគ្រាន់តែជាមនុស្សស្រីធ្វើជាម្ដាយម្នាក់ ដែលខំប្រឹងតស៊ូ​ពុះពារ​ដើម្បីឲ្យមានជីវិតល្អប្រសើរឡើង

គោលដៅរបស់យើងគឺមិនមែនខំប្រឹងឲ្យអស្ចារ្យជាងអ្នកដទៃនោះទេ តែ​ខំប្រឹងឲ្យអស្ចារ្យជាងខ្លួនឯងកាលពីម្សិលមិញ ពេលវេលា ដែលខាតបំផុតក្នុងជីវិតគឺជាពេលវេលា ដែលរស់ក្នុងក្តី សុបិន ​និងឆន្ទៈ​របស់អ្នកដទៃ ទោះ​មិនសូវសល់អ្វីនៅនឹងខ្លួន តែសប្បាយចិត្តដែលនៅសល់ជីវិតមួយ ដែលមិនចេះឈ្នានីសអ្នកដទៃ»៕

Related posts