ពី​មុន​គ្មាន​អ្នក​ជឿ​ ឥឡូវ​ ដួង ម៉ា​និ​ច និង បុត្រ ថតរូប​ដាក់​មុខ​រោង​ការ​ ត្រៀម​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​នៅ​ថ្ងៃ​ទី​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា តារា​សម្ដែង​ស្រី កញ្ញា ដួង ម៉ា​និ​ច និង​តារា​ចម្រៀង​ប្រុស​វ័យក្មេង ថៃ អតិ​ជាតិ​បុត្រ តែងតែ​បង្ហាញ សកម្មភាព​ផ្អែមល្ហែម​ជាមួយគ្នា ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​យូរ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ តារា​សម្ដែង​ស្រី កញ្ញា ដួង ម៉ា​និ​ច ទើបតែ​យំយែក ដោយសារ​ក្ដីរំភើប​ចំពោះ​ជោគជ័យ​របស់ខ្លួន លើ​ការលក់ដូរ​ផលិតផល​លើ​អន​ឡាញ និង​ជា​ការ​អរគុណ​ដល់​អ្នកគាំទ្រ ដែល​គាំទ្រ​របស់​នាង ទាំង​ក្នុង​វិស័យ​សិល្បៈ ហើយ​ពេល​នាង​រកស៊ី​ដំបូង ក៏​នៅតែ​មក​គាំទ្រ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​យំយែក​បង្ហាញ​ភាព​ជោគជ័យ​របស់​ខ្លួន​ហើយ​នោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១​នេះ តារា​សម្ដែង ដួង ម៉ា​និ​ច និង​តារា​ចម្រៀង​ប្រុស​វ័យក្មេង ថៃ អតិ​ជាតិ​បុត្រ តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ក្នុង​ឈុត រៀប​អាពាហ៍ពិពាហ៍ មើល​ទៅ​ពិតជា​សក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sokha Artist» បាន​បង្ហោះ​វីដេអូ សកម្មភាព​របស់​ពួកគេ កំពុង​តុបតែង​ខ្លួន ហើយ​ប្រាប់​ថា លើក​នេះ​និយាយ​មែន​អត់​កុហក​ទេ ឥឡូវ​គេ​កំពុង​ថត​ដាក់​មុខ​រោងការ​។ ប្រភព​ខាងលើនេះ ថែមទាំង​ប្រាប់ទៀតថា ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ២០២២ ពួកគេ​នឹង​រៀបការ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ចំនួន​២​ជា​បន្តបន្ទាប់​គ្នា​នេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ដាក់​Caption​ថា «​បុត្រ​និង​ម៉ា​ក់​និច ភ្ជាប់​ពាក្យ​ហើយ​, លើក​នេះ​មែនទែន​ហើយ បុត្រ​និង​ម៉ា​ក់និច​»​។ តាមរយៈ​នេះ អ្នកគាំទ្រ ពួកគេ បាន​លើក​ឡើងថា «​សម​គ្នា​ណាស់​បង​, ស្អាត​ណាស់​អូន​ទាំងពីរ​សូម​ជូនពរ​អោយ​ស្រលាញ់​គ្នា​ជា​រៀង​រហូត​, កុំ​កុហក តែ​បើ​ពិតមែន សប្បាយចិត្ត​ណាស់ ជូនពរ​អោយ​ក្លាយ​ជា​ការ​ពិត​ផង​ចោះ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment