ជ្រះ​ថ្លា​ណាស់! ឆ្លង​ផុត​រឿង​លើក​នេះ​ ឪពុក​ម្ដាយ​ស្រោច​ទឹក​ឲ្យ, សុវណ្ណ រិទ្ធី ​​​ពោល​ពាក្យ​ថា​ បេះដូង​លោក​…

ករណី​អ្នក​ធ្វើ​ដំណើរ​ដឹក​ប្រពន្ធ​បី​កូន​ ឈប់​ជួយ​លើក​ម៉ូតូ​​​ ​ជួប​គ្រោះ,,ថ្នាក់​ចរា,,ចរណ៍​លើ​ស្ពាន​ជ្រោយចង្វា កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​អ្នក​សារព័ត៌មាន​ដ៏ល្បីម្នាក់ ស្ដីឲ្យ និង​ប្រាប់​កុំ​ឲ្យ​ធ្វើ​បែបនេះ​ ដោយ​​ដោយសារ​សមត្ថកិច្ច​មិនទាន់​វាស់វែង​នោះ, បាន​ក្លាយ​ជា​ប្រធាន​បទដ៏​រសើប​ ក្នុងរយៈពេលកន្លងមកនេះ។

ជុំវិញរឿងនេះ ឯកឧត្តម ស សុខា បានបង្ហោះសារចែក​រំលែក​គតិ​៤​ចំណុច ដោយពន្យល់យ៉ាងលម្អិត ហើយពេលនោះ សម្ដេចតេជោ ក៏បានចូលទៅខំមិន សម្ដែងការគាំទ្រថា «​គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយស សុខា។ ត្រូវជួយ​គ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំ​សូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដដ៏​ល្អនៃជាតិសាសន៍យើង»។

បន្ថែមលើនេះ, ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី២៦ ខែមករា, សម្ដេចតេជោ បានមានប្រសាសន៍​ថា រឿងជ្រោយចង្វារនេះ ល្មមឈប់ហើយ កុំបន្តទៅទៀត។ ប៉ុន្តែអ្វី ដែលជាការហួសចិត្តនោះ… មានអ្នកជិះម៉ូតូប៉ះគ្នាដួល ហើយមានអ្នកមកជួយលើក ខុសត្រូវយ៉ាងណា ជារឿងមួយ តែការស្ទះចរាចរណ៍លើស្ពាន មិនគួរឲ្យកើតមានទេ។ សម្ដេចថា ការជួយគ្នា ជារឿងចាំបាច់ តែអ្វី ដែលជារឿងឆ្គងត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសនោះទេ ទៅសុំទោសអ្នកកាសែត, អ្នកកាសែតមានសិទ្ធិអី។

សម្ដេចបន្តថា រឿងហ្នឹង អត់ត្រូវអ្វីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវទៅជួយគ្នាសិន។ យ៉ាងណាក៏ដោយ ​រឿងអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ បើខ្លួនជាប៉ូលិស មិនថាទេ ខ្លួនគ្រាន់តែមានទូរសព្ទមួយឡាយ អញ្ចឹងបង្កើតបានជារឿងមួយឈុតធំទៅ។

ទោះយ៉ាណា សម្ដេច មានប្រសាសន៍ទៀតថា អ្នកខ្លះក៏មានមតិជ្រុលហួសដែរថា គួរតែលុបចោល​អាជ្ញាប័ណ្ណ, អ្នកខ្លះរហូតទៅដល់ថា សុំឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ បញ្ឈប់ទៅ បញ្ចប់​វាត្រឹមហ្នឹងទៅ។​

ក្រោយមក នៅថ្ងៃដដែលនោះ ​ អង្គភាពសារព័ត៌មានTVFB ក្រោមការដឹកនាំរបស់ លោកស្រី គឹម សុធា និងលោក សុវណ្ណ សុខា ទទួលបានការអនុញ្ញាត​ទៅជួបឯកឧត្តម ផុស សុវណ្ណ ដើម្បីសុំឲ្យជួយនាំនូវពាក្យសុំអត់ឱន អភ័យទោសពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន។

បន្ទាប់ពីឆ្លងផុតរឿងខាងលើនេះ, នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ឪពុកម្ដាយ ​បានស្រោចទឹកឲ្យ ហើយ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបថតជាច្រើនសន្លឹកពីសកម្មភាពទាំងនេះ អមដោយការពោលពាក្យថា «បេះដូងលោកឪពុកអ្នកម្តាយសំរាប់កូន»។

តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនលើកទឹកចិត្ត និងដាច់តឿនព្រាតថា «ជ្រះថ្លាណាស់បង​ គាំទ្របងជានិច្ច​ សុំបងបន្តការធ្វើល្អរហូតណាបងស៊ូៗ, ល្អណាស់ក្មួយចាប់ពីថ្ងៃនេះទៅ ប្រុងប្រយ័ត្នឲ្យបានខ្ពស់សម្រាប់តួនាទីរបស់យើង។អំពើល្អ១០០០០ដងរឿងតូច១កន្លងគេជេរយើងពេញប្រទេស។អំពើល្អគេមិនដែលរំលឹកតែអំពើអាក្រក់១គេជេរយើង។ មីងជាហ្វេនពេញបេះដូង។ព្រោះក្មួយជាអ្នកព័ត៌មានមានក្រមសីលធម៌ល្អជាងគេ ព្រោះយើងសម្តែងអំពើល្អសម្តែងមានប្រយោជន៍ដល់អ្នកក្រ។សូមរក្សាសុខភាពឲ្យបានល្អមីងសូមលើកទឹកចិត្តក្មួយ។»៕

Related posts