អត់​ចេះ​ចាស់! ចូល​វ័យ​៣០​ជាង​ហើយ ហ៊ិន ចាន់នីរ័ត្ន ​នៅតែ​ស្អាត​ដូច​ក្មេង, ថ្ងៃនេះ ​នាង​ពោល​ពាក្យ​ទាំង​មុខ​មាំ​ថា​…

ពិធី​ការិនី​រូប​ស្រស់​សម្ដី​ចា,,ក់​ទឹក​មិន​លិច​ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថ្វីត្បិតតែ​ ពេលនេះ​ នាង​កាន់​តែ​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក្តី​ តែ​បើ​និយាយ​ពី​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​ នៅ​រក្សា​សន្ទុះ​បាន​ដូចដើម។

អ្វី ដែល​កាន់តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ ​ពេលនេះ, ពិធី​ការិនី​ហ៊ិ​ន ច័ន្ទនី​រ័ត្ន ​មាន​វ័យ​៣២​ឆ្នាំ​ហើយ​ ហើយ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត នាងនឹងកើនអាយុ១ឆ្នាំទៀត។ ​ប៉ុន្តែ​​ នី​រ័ត្ន នៅតែ​ទទួល​បាន​ការ​សរសើរ​ថា ​ស្រស់​ស្អាត​ដូច​មនុស្ស​ស្រី​ទើប​ពេញក្រមុំ​១៨​ឆ្នាំ​ដដែល។

កាលពីចុងឆ្នាំ២០២២ ហ៊ិន ចាន់នីរ័ត្ន បានសម្រេចកាត់សក់ខ្លី ហើយឃើញថាស្អាតម្យ៉ាងដែរ។ ដោយឡែក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នាងបានបង្ហោះរូបថតស្ថិតក្នុងសក់ខ្លី មុខមាំជាច្រើនសន្លឹក ហើយពោលពាក្យថា «អ្នក​អបអរ​ពេលយើងជោគជ័យមិនមានច្រើនទេ តែអ្នកចាំមើលជីវិតយើងទៅជាយ៉ាងម៉េចមានច្រើន»។

តាមរយៈរូបថត និងCaptionនេះ អ្នកគាំទ្រ ចូលខំមិនព្រាតថា «ស្អាតណាស់បងអើយ, ត្រឹមត្រូវ, និយាយត្រូវណាស់បង, ខ្ញុំចាំមើល​តែ​អង្កាល់​បានបងរ័ត្នចាស់ទេ, So pretty ​ រាជិនីសម្រស់នៅខ្មែរ, ស្អាតខ្លាំងណាស់​បង​សម្លាញ់​, សក់វែងក៏ស្អាត សក់ខ្លីក៏ស្អាតបង, នៅតែស្អាតលេខ១ក្នុងចិត្តខ្ញុំ, បងមានទឹកចិត្ត​មុតមាំ​ណាស់»៕

Related posts