ចូលរួម​រំលែកទុក្ខ! លោកគ្រូ ​​ អួន សារ៉ាត់ បាត់​ឪពុក​១​ថ្ងៃ​ ពេល​រក​ឃើញ​វិញ​នៅ​ក្នុង​ទឹក​, ​លោកគ្រូ​បង្ហោះ​សារ​ទាំងសោកស្ដាយថា…

កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឪពុក​របស់លោកគ្រូ ​​ អួន សារ៉ាត់ បានវង្វេងបាត់ខ្លួនមិនដឹងទៅដល់ទៅណា ជាហេតុធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានក្ដីបារម្ភជាពន់ពេក។

លោកគ្រូ បានបង្ហោះវីដេអូ និងសារជាបន្តបន្ទាប់បញ្ជាក់ថា «ដំណឹងបន្ទាន់
ជំរាបសួរបងប្អូនទាំងអស់គ្នា ខ្ញុំបាទបានបាត់ឪពុករបស់ខ្ញុំ ឈ្មោះអួនគឹម អាយុ 84 ឆ្នាំ (គាត់មានអាការៈវង្វេង) នៅភូមិរាំងក្រោលឃុំ រាំងកេ សី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយការធ្វេសប្រហែសរបស់គ្រួសារខ្ញុំ ធ្វើឲ្យឪពុករបស់ខ្ញុំបានដើរចេញពីផ្ទះដោយវង្វេង មិនដឹងថាទៅទីណា

ពេលនេះកូនចៅកំពុងខ្វាត់ខ្វែង ស្វែងរកគាត់ យើងខ្ញុំនាការព្រួយបារម្ភយ៉ាងខ្លាំង បើសិនបង ប្អូនណាបានឃើញសូមមេត្តាជួយផ្ដល់ដំណឹងមកខ្ញុំបាទផង 017300037 ។ សូមអរគុណ។»។

បន្ថែមលើនេះ នៅពាក់កណ្ដាលយប់ថ្ងៃទី២៧ ខែមករា លោកគ្រូ បានបញ្ជាក់ទៀតថា «កណ្ដាលយប់ទៅហើយ ខ្ញុំរកឪពុកមិនទាន់ឃើញទេ
ខ្ញុំបាទអួនសារ៉ាត់ បានបាត់ឪពុកឈ្មោះអួនគឹម អាយុ ៨៤ ឆ្នាំ មានសុភាពវង្វេង ពាក់អាវយឺតពណ៌ប្រផេះ ដៃវែង អាវរងា កាលពីព្រឹកមិញថ្ងៃទី 27 មករា ២០២៣ ម៉ោង 6:00 ព្រឹក

រហូតមកដល់ពេលនេះ កណ្ដាលយប់ទៅហើយ ខ្ញុំនៅរកមិនទាន់ឃើញទេ ប្រសិនបងប្អូនឃើញសូមជួយ តាមរយៈលេខទូរសព្ទ ០១៧៣០០០៣៧ ខ្ញុំបាទ និងក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង…
ប្រសិនបើបងប្អូនបានឃើញអ្នកណា ដែលគាត់វង្វេងសូមថតរូបផ្ញើចូលក្នុងខំមិនផង។ សូមអរគុណ។
សូមបងប្អូនជួយស៊ែរដំណឹងនេះផងសូមអរគុណ»។

ក្រោយពីប្រកាសដំណឹងនេះនោះ ស្រាប់តែនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ពេលទទួលបានដំណឹង ឪពុករបស់លោកគ្រូ អួន សារ៉ាត់ បានបាត់បង់ជីវិតទៅហើយ ធ្វើឲ្យក្រុមគ្រួសារ និងលោកគ្រូ មានវប្បសារី ជាខ្លាំង។

បង្ហោះភ្ជាប់ចាមួយរូបថតឪពុកពេលនៅរស់, លោកគ្រូ អួន សារ៉ាត់ បានរៀបរាប់ទាំងសោកស្ដាយថា «ជម្រាប​សួរ បងប្អូនទាំងអស់
ពេលនេះ លោក​ឪពុករបស់ខ្ញុំ បានទទួលមរណភាពហើយ ដោយសារលង់ទឹក។ ខ្ញុំឈឺចាប់ និងមានវិប្បដិសារីខ្លាំងបំផុត»៕


Related posts