ទឹក​ចិត្ត​ឪពុកម្ដាយ! ពេល​កំពុង​មាន​បញ្ហា, លោក ​សុវណ្ណ រិទ្ធី ឆ្លៀត​ទៅ​ជួប​កូន​ មាន​ទាំង​អតីត​ភរិយា​នៅ​ទីនោះ​ទៀត ហើយ​ប្រាប់​ថា…(មាន​វីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយថា ​លោក សុវណ្ណ រិទ្ធី ជាបុគ្គលល្បីមួយរូប ដែលក្រៅពីការងារផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​មហាជន​បានដឹង បានឮនោះ លោកក៏សកម្មទៅនឹងការងារមនុស្សធម៌ផងដែរ។

ទោះយ៉ាងណា តាំងពីលោកប្រឡូកក្នុងវិស័យសារព័ត៌មានជាថ្មីនោះ ឃើញថា លោកមិនទាន់មានជីវភាពល្អប្រសើរខ្លាំងដូចពេលមុននោះឡើយ។ តែលោកនៅតែធ្វើការងារមនុស្សធម៌ដដែល ជាមួយនឹងការបំពេញតួនាទីជាឪពុកដ៏ល្អចំពោះកូនៗនោះ។

ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ពេលកំពុងមានបញ្ហាក្ដៅ​គគុក​ត្រូវគេជេរពេញប្រទេស ដោយសារ​សម្ដីមិនសមរម្យទៅលើអ្នកជួយលើកម៉ូតូម្នាក់នោះ , លោក សុវណ្ណ រិទ្ធី នៅតែឆ្លៀតទៅជួបកូនៗរបស់ខ្លួន ដែលកំពុងរស់នៅជាមួយអតីតភរិយា។

អ្វីជាការកត់សម្គាល់នោះ កន្លងមក ពេលទៅជួបកូនៗម្ដង កម្រឃើញ លោក សុវណ្ណ រិទ្ធី ជួបមុខជាមួយអតីតភរិយាខ្លាំងណាស់។ តែថ្មីៗនេះ ស្រាប់តែលោកទៅជួបជាមួយកូនៗដើម្បីយករបស់របរមួយចំនួនឲ្យ ក៏មានវត្តមានអតីតភរិយានៅទីនោះផងដែរ។

នៅពេលនោះ លោកសុវណ្ណ រិទ្ធី បានទទូចទៅដល់មហាជនតាមរយៈការបង្ហោះសារ និងវីដេអូ លើទីកតុកថា «អ្នកអាចប្រមាថខ្ញុំ តែអ្នកមិនអាចប្រមាថ ក្តីស្រលាញ់របស់ខ្ញុំ ចំពោះកូនៗខ្ញុំបានឡើយ»។ ងាកមក អតីតភរិយារបស់លោក ក៏បានទទូចដល់អ្នកជេរផងដែរថា ជេរត្រឹមអតីតស្វាមីនាងបានហើយ កុំមកប៉ះពាល់រាលដាលដល់កូនរបស់នាងនោះ៕


Related posts